“ទីកន្លែងផ្តល់សេវាកម្មផ្លូវច្បាប់សម្រាប់ភាពសុខដុមរមនារវាងមនុស្ស-សត្វដំរី”ត្រូវបានបើកដំណើរការនៅខេត្តយូណានប្រទេសចិន

2022-03-15 17:49:39 |ប្រភព:កាសែតយូណានដេលី

  ថ្មីៗនេះ “ទីកន្លែងផ្តល់សេវាកម្មផ្លូវច្បាប់សម្រាប់ភាពសុខដុមរមនារវាងមនុស្ស-សត្វដំរី”ទី១ ត្រូវបានបើកដំណើរការនៅមជ្ឈមណ្ឌលបង្កាត់ពូជដំរីអាស៊ីទីក្រុងភូអឺខេត្តយូណានប្រទេសចិន ។

  នៅឆ្នាំ ២០២១ ហ្វូងដំរីអាស៊ីឆ្ពោះទៅភាគខាងជើងបានទាក់ទាញមនុស្សជុំវិញពិភពលោក ។ ក្នុងមូលដ្ឋានស្រាវជ្រាវបញ្ហះការការពារធនធានបរិស្ថាន ជម្លោះមនុស្ស និងដំរី និងសំណងដែលខូចខាតដោយដំរីជាដើម តុលាការ​ប្រជាជនរបស់សង្កាត់ស៊ីមៅ ទីក្រុងភូអឹបានបង្កើត“ទីកន្លែងផ្តល់សេវាកម្មផ្លូវច្បាប់សម្រាប់ភាពសុខដុមរមនារវាងមនុស្ស-សត្វដំរី” ក្នុងមជ្ឈមណ្ឌលបង្កាត់ពូជដំរីអាស៊ី ដើម្បីផ្តល់សេវាផ្នែកច្បាប់ដល់ការងារការពារដំរីអាស៊ី ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉