គ្រាន់តែបក់ដៃហៅនឹងឈប់! តាមផ្លូវទីក្រុងគុនមីញមានឡានសម្រាប់ធ្វើតេស្តរកជំងឺកូវីដ១៩

2022-03-15 17:52:28 |ប្រភព:វេបសាយ guangming

  តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដើម្បីពលរដ្ឋធ្វើតេស្តរកជំងឺកូវីដ១៩ មានភាពងាយស្រួល ទីក្រុងគុនមីញ​ខេត្តយូណាន ចាប់ផ្តើមសកម្មភាពឡានចល័តសម្រាប់ធ្វើតេស្តរកជំងឺកូវីដ១៩ ដើម្បីផ្តល់ភាពងាយស្រួលដល់​ពលរដ្ឋ​ក្នុងទីក្រុង ។

  ឡានចល័តសម្រាប់ធ្វើតេស្តរកជំងឺកូវីដ១៩ នីមួយៗមានគ្រូពេទ្យចំនួន ៤នាក់ដល់ ៦ នាក់ ។ ក្រៅពីយក​សម្ភារៈ​ការពារ និងសម្ភារៈធ្វើតេស្តរកជំងឺកូវីដ១៩ គ្រូពេទ្យទាំងអស់មានឧបករណ៍ប្រមូលព័ត៌មានមួយ ដើម្បីផ្តល់ការ​ងាយស្រួល​ដល់ពលរដ្ឋដែលអាចធ្វើតេស្តរកជំងឺកូវីដ១៩នៅជិតផ្ទះ និងកាត់បន្ថយការតម្រង់ជួរក្នុងទីតាំងកំណត់ ។

  ទីក្រុងគុនមីញនឹងបន្តផ្តល់សេវាកម្មនូវឡានចល័តសម្រាប់ធ្វើតេស្តរកជំងឺកូវីដ១៩ទៀត តាមស្ថានភាពការគ្រប់គ្រង​ជំងឺកូវីដ១៩ និងតម្រូវការរបស់ពលរដ្ឋ ។

  ប្រភព៖វេបសាយ guangming

  អ្នកបកប្រែ៖刘蓉