ប្រទេសចិនបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនទៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2022-03-16 17:41:30 |ប្រភព:xinhua

  នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ពិធីចេញដំណើរនៃក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនទៅកម្ពុជាដើម្បីប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ដែលជំនួយដោយប្រទេសចិនត្រូវបានរៀបចំនៅទីក្រុងប៉េកាំង ។ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត​បុរាណចិននឹងទៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្ទាប់មក ប្រទេសចិននឹងបញ្ជូនក្រុមអ្នកជំនាញផ្នែក​វេជ្ជសាស្រ្ត​បុរាណចិនទៅធ្វើការនៅប្រទេសកម្ពុជា ។

  ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិននេះមានចំនួន ១០ នាក់ ដែលមានបទពិសោធន៍ព្យាបាលជាច្រើនផ្នែករោគសួត​ សរសៃឈាមបេះដូង​ ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើមនៃមន្ទីរពេទ្យស៊ីយាន់ ។  ក្រោយពីពិធីបញ្ចប់ ពួកគេនឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសកម្ពុជា ៕

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉