តាមស្ថិតិពីរដ្ឋបាលគយរបស់ក្រុងគុនមីញ នៅឆ្នាំ ២០២១ ខេត្តយូណានបាននាំចេញគ្រាប់ធញ្ញជាតិបរិមាណ ១០៧.៩ លានតោន ដែលជាប់ចំណាត់ថ្នាក់លេខទី១នៅក្នុងប្រទេសចិន ។ គ្រាប់ធញ្ញជាតិរបស់ខេត្តយូណានបាននាំចេញទៅប្រទេស និងតំបន់ចំនួនជាង ៤០ ទំហំពាណិជ្ជកម្មស្មើនឹង ១២១ ពាន់លានយ័នប្រាក់ចិន ។
ខេត្តយូណានមានទីតាំងភូមិសាស្រ្ត និងអាកាសធាតុដែលធ្វើឲ្យផ្លែឈើខេត្តយូណានមានគុណភាពល្អប្រសើរ ការអភិវឌ្ឍឧស្សាហកម្មផ្លែឈើរបស់ខេត្តយូណានមានគុណសម្បត្តិប្រៀបធៀប ។ ទិសដៅនាំចេញរបស់ខេត្តយូណានរួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីនជាដើម ។ ផ្លែក្រូច ទំពាំងបាយជូ ផ្លែប៉ោមជាផ្លែឈើទទួលបានការពេញចូលចិត្តជាងគេ ។
ច្រកម៉ូហានជាច្រកសំខាន់ជាងគេសម្រាប់ការនាំចេញផ្លែឈើស្រស់របស់ខេត្តយូណាន ។ តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ RCEP ចាប់មានសុពលភាពជាផ្លូវការ ផ្លែឈើដែលនាំចេញពីច្រកម៉ូហានកាន់តែច្រើន ។ ពីខែមករា ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ រដ្ឋបាលគយម៉េងឡាបានត្រួតពិនិត្យ និងបញ្ចេញនាំចេញផ្លែឈើចំនួន ៣៣ ០០០ តោន ដែលមានតម្លៃ ៣៥៤ លានយ័នប្រាក់ចិន បៀបនឹងឆ្នាំមុនកើនឡើង ៩.១% និង២៣.៣% ៕
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉