តើយុវជនចិនពិតជាកំពុង”រត់ចេញ”ពីរោងចក្រមែនទេ?

2022-03-18 14:41:27 |ប្រភព:xinhua

  តាមទិន្នន័យពីក្រសួងធនធានមនុស្ស និងរបបសន្តិសុខសង្គមនៃប្រទេសចិន ក្នុងចំណោមការងារចំនួន ១០០ ដែល ខ្វះខាតបុគ្គលិកបម្រើការងារច្រើនបំផុត" នៅក្នុងប្រទេសចិនក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ ការងារចំនួន ៥៨ ”បុគ្គលិកការងារពាក់ព័ន្ធនឹងផលិតកម្ម” ។ តាមការព្យាករ ដល់ឆ្នាំ ២០២៥ វិស័យសំខាន់ទាំង ១០ ក្នុងផលិតកម្មរបស់ប្រទេសចិននឹងខ្វះខាតបុគ្គលិកការងារជិតចំនួន ៣០ លាននាក់ អត្រាមាន ៤៨% ។ តើ”កម្មករ”ដែលមានជំនាញទាំងនោះទៅធ្វើការនៅកន្លែងណា?

  ក្រោយពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការជ្រើសរើសការងារដែលមានភាពបត់បែនជាគំនិតថ្មីរបស់យុវជនចិន ។ តាមទិន្នន័យពីក្រសួងធនធានមនុស្ស និងរបបសន្តិសុខសង្គមនៃប្រទេសចិន រហូតដល់ចុងឆ្នាំ ២០២១ បុគ្គលិកការងារដែលជ្រើសរើសការងារដែលមានភាពបត់បែនមានចំនួន ២០០ លាននាក់ ។ ពួកគេភាគច្រើន”រត់ចេញ”ពីរោងចក្រ ។

  “ប្រាក់ខែទាប ពេលវេលាធ្វើការយូរ ការងារច្រើន និងគ្មានសេរីភាព”ប្រហែលជាមូលហេតុដែលយុវជនចិន​”រត់ចេញ”​ពីរោងចក្រ ។

  សេដ្ឋកិច្ចឌីជីថលផ្តល់ការជ្រើសរើសកាន់តែច្រើនដល់យុវជន ប៉ុន្តែវាក៏នាំបញ្ហាថ្មីជាច្រើនដល់”កម្មករថ្មី” ដូចជាអ្នកបើកបរតាមបណ្តាញអ៊ីនធើណែត អ្នកដឹកជញ្ជូនម្ហូបអាហារខ្ចប់ជាដើម ។ ពួកគាត់ប្រឈមមុខនឹងបញ្ហាគ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងការពិបាកចុះសៀវភៅគ្រួសារក្នុងទីក្រុង។ល។

  លោក ចឹង សាងឈាន  សាស្រ្តាចារ្យ វិទ្យាស្ថានពលកម្ម និងបុគ្គលិកនៃសាកលវិទ្យាល័យប្រជាជនចិន និងជានាយក​វិទ្យាស្ថានស្រាវជ្រាវការងារនៃប្រទេសចិនបានយល់ឃើញថា​ ការកែលម្អភាពទាក់ទាញនៃរោងចក្រជាគន្លឹះ។ ឧស្សាហកម្ម​ផលិតកម្មត្រូវគិតថា តើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចកែលម្អស្ថានភាពការងាររបស់យុវជ​ន។ លោក​យល់ឃើញថា ការកែលម្អត្រូវចាប់ផ្តើមពីការការពារសិទ្ធិ និងផលប្រយោជន៍ យន្តការការអប់រំវិជ្ជាជីវៈ ប្រសិទ្ធភាព​ការងារ ដើម្បីធានាឧស្សាហកម្មផលិតកម្មកាន់តែល្អប្រសើរដែលធ្វើឱ្យយុវជនកាន់តែច្រើនចាប់យកការងារក្នុងសេដ្ឋកិច្ចពិត ។

  ប្រភព៖xinhua