តម្លៃ​គ្រាប់​កាហ្វេរបស់​ខេត្ត​យូណាន​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល ១០ ឆ្នាំ

2022-03-18 14:44:58 |ប្រភព:xinhua

  នាថ្ងៃទី ១៤ ខែមីនា New York Coffee Futures Market បានបង្ហាញថាតម្លៃកាហ្វេស្មើនឹង ២២២.៩៥ សេន/ផោន។ កាហ្វេ Nestle នៅខេត្តយូណានមានតម្លៃ ៣៥យ័ន/គីឡូក្រាម ។ តម្លៃ​គ្រាប់​កាហ្វេរបស់​ខេត្ត​យូណាននេះ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុតក្នុង​រយៈពេល ១០ ឆ្នាំ ។

  កាហ្វេ Nestle តម្លៃ ៣៥យ័ន/គីឡូក្រាមបានដាក់ចេញលើសរយៈពេល ១ ខែហើយ ។ ខេត្តយូណានជាតំបន់​ផលិតកាហ្វេ​ធំជាងគេក្នុងប្រទេសចិន ។ តាមទិន្នន័យ​ពី​សមាគម​ឧស្សាហកម្ម​កាហ្វេ​ខេត្តយូណានឱ្យដឹង​ថា សព្វថ្ងៃ ខេត្តយូណាន មានផ្ទៃដីដាំកាហ្វេមានប្រមាណ ៩២០០០ ហិកតា ផលិតកម្មប្រមាណ ១៤ ម៉ឺនតោន ទំហំនៃការដាំកាហ្វេ និងទំហំពាណិជ្ជកម្ម លើសពី ៩៨% ក្នុងទីផ្សារប្រទេសចិន ប៉ុន្តែក្នុង​ទីផ្សារពិភពលោកមាន​ត្រឹមតែ១%-២% ដែលគ្មានប្រៀបក្នុងការកំណត់តម្លៃកាហ្វេ ។  ពីមុន ខេត្តយូណាន និងទីក្រុងឆាងឈាងបានបង្កើត​មជ្ឈមណ្ឌលពាណិជ្ជកម្មកាហ្វេ ដើម្បីកែប្រែតម្លៃកាហ្វេ ប៉ុន្តែគ្មានឥទ្ធិពលទេ ។ តម្លៃកាហ្វេរបស់ខេត្តយូណាន​ប្រែប្រួល តាមNew York Coffee Futures Market និង ក្រុមហ៊ុនNestle ។

  ប្រភព៖xinhua