នៅឆ្នាំ ២០២១ ចំនួនមនុស្សចុះបញ្ជីលែងលះធ្លាក់ចុះ ៤៣%

2022-03-21 17:13:48 |ប្រភព:第一财经日报

  តាមទិន្នន័យថ្មីៗរបស់ក្រសួងកិច្ចការស៊ីវិលនៃប្រទេសចិនបានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ មានប្តីប្រពន្ធចំនួន ២១៣៩​០០០ គូសម្រេចការចុះបញ្ជីលែងលះ ។ បៀបនឹងឆ្នាំ ២០២០ (៣៧៣៣០០០គូ) ដែលបានធ្លាក់ចុះ ៤៣% ។

  លោក តុង យូ អ្នកជំនាញអត្រាប្រជាជន និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍប្រជាជន ខេត្តក្វាងតុង​បានវិភាគ​ថា ចំនួនមនុស្សលែងលះធ្លាក់ចុះមានហេតុផលច្រើន អ្វីសំខាន់ៗណាស់គឺ ការ​អនុវត្ត​ប្រព័ន្ធ​រយៈពេលស្ងប់ចិត្តសម្រាប់ការលែងលះ ។

  ចំណេះដឹង ៖ ​រយៈពេលស្ងប់ចិត្តសម្រាបក់ការលែងលះគឺធ្វើឡើងក្រោមគោលការណ៍សេរីភាពនៃការលែងលះ ភាគី​ទាំងពីរនៃអាពាហ៍ពិពាហ៍បានស្នើសុំការលែងលះដោយស្ម័គ្រចិត្ត ក្នុងរយៈពេលតាំងពីថ្ងៃអាជ្ញាធរចុះឈ្មោះ​អាពាហ៍​ពិពាហ៍ទទួលការស្នើសុំលែងលះ ភាគីទាំងពីរអាចដកការស្នើសុំលែងលះ ហើយបញ្ចប់​រយៈពេលស្ងប់ចិត្តសម្រាប់ការលែងលះ ។

  ​​ អ្នកប្រែ៖刘蓉