រថយន្តថាមពលថ្មីទទួលប្រជាប្រិភាពក្នុងទីផ្សារខេត្តយូណាន

2022-03-21 17:14:34 |ប្រភព:កាសែតយូណានដេលី

  តាមស្ថិតិ​ពាក់ព័ន្ធ​បានបង្ហាញឱ្យដឹងថា នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការលក់រាយរថយន្តថាមពលថ្មី​របស់ខេត្ត​យូណានដែលបានកើនឡើង ២៤៧.៩% ។

  លោក យ៉ាង ជូន អគ្គនាយករបស់ហាង BYD ៤S បានរៀបរាប់ថា តាមបច្ចេកទេស និងឧបករណ៍​ជំនួយរបស់​រថយន្ត​ថាមពលថ្មីកាន់តែល្អប្រសើរ គំនិតសន្សំថាមពល និងការការពារបរិស្ថាន ការធ្វើដំណើរដែលមានកាបូនទាប​កាន់តែ​ទទួលបានការពេញចិត្ត ហើយដោយសារតម្លៃប្រេងកើនឡើង រថយន្តថាមពលថ្មីទទួលប្រជាប្រិយ​ភាពក្នុងទីផ្សារ​ខេត្ត​យូណាន ។

  លោក វ៉ាងជីន នាយកផ្នែកលក់របបស់ក្រុមហ៊ុន GAC Toyota បានរៀបរាប់ថា តាមអតិថិជនដែលមានអាយុខុសពីគ្នា គេមានចំណូលចិត្តខុសពីគ្នាក្នុងការជ្រើសរើសរថយន្តថាមពលថ្មី ។ អតិថិជនមានអាយុពី ២០ ឆ្នាំ ដល់ ៣០ឆ្នាំ​មាន​តម្រូវការដល់រូបរាងរថយន្ត និងលក្ខណៈពិសេសថ្មីៗច្រើនជាង ។ ចំពោះអតិថិជនចំណាស់ គេទិញរថយន្ត​ថាមពល​ថ្មីដើម្បីផ្លាស់ប្តូររថយន្តសាំង ។

  ហេតុផលដែលអតិថិជនលោកស្រី ឆាន ជានលី ជ្រើសរើសរថយន្តថាមពលថ្មីគឺ តម្លៃសមរម្យ និង​ការពារបរិស្ថាន ។ លោកស្រីបានរៀបរាប់ថា “បើជិះរថយន្តថាមពលថ្មីមួយឆ្នាំអាចសន្សំបានប្រហែល២០០០០យ័នសម្រាប់ឡើងឧស្ម័ន ហើយការពារបរិស្ថាន ។”

  ប្រភព៖កាសែតយូណានដេលី

  ​​ អ្នកប្រែ៖刘蓉