នៅវេលាប្រហែលម៉ោង១៤ និង៣៨នាទី ថ្ងៃទី២១ ខែមីនា ខណៈពេលហោះហើរពីក្រុងគុនមីងទៅកាន់ក្រុងហ្វាងចុង យន្តហោះមួយគ្រឿងលេខMU៥៧៣៥របស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern បានបាត់ការទាក់ទង ក្រោយមកបានធ្លាក់នៅក្រុងវូចូវ ខេត្តក្វាងស៊ី ។ យន្តហោះនេះមានដឹកអ្នកដំណើរសរុប១២៣នាក់ និងបុគ្គលិកការងារចំនួន៩នាក់ ។
បន្ទាប់ពីកើតឧបទ្ទវហេតុ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍សំខាន់ ដោយតម្រូវឱ្យចាប់ដំណើរការយន្តការបន្ទាន់ភ្លាម ដើម្បីរុករកជួយសង្គ្រោះដោយពេញទំហឹងនិងដោះស្រាយបញ្ហាពាក់ព័ន្ធដោយសមរម្យ ។
លោក Li Keqiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជានាយករដ្ឋមន្ត្រីចិនក៏បានចេញបទបញ្ជាឱ្យរុករកនិងជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតឱ្យអស់ពីលទ្ធភាព ធ្វើការស៊ើបអង្កេតចំពោះមូលហេតុនៃឧប្បតិ្តហេតុឱ្យបានលម្អិត ចាត់វិធានការខ្លាំងដើម្បីបង្កើតការគ្រប់គ្រងសុវត្ថិភាពនៃអាកាសចរណ៍ស៊ីវិល ៕