តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា សំដៅចំពោះបញ្ហាបង្ហូរទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរទីមួយនៃខេត្តហ៊្វូគូស៊ីម៉ារបស់ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៃប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមីនានេះ ក្រុមពិនិត្យអង្កេតនៃអង្គការថាមពលបរមាណូអន្តរជាតិនឹងធ្វើការពិនិត្យបញ្ជាក់អំពីវិធីសាស្ត្រត្រួតពិនិត្យនិងដំណើរវិវឌ្ឍរបស់គណៈកម្មាធិការបទប្បញ្ញត្តិបរមាណូរបស់ជប៉ុនស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ ។
លោក Gustavo Caruso អ្នកទទួលខុសត្រូវនៃកិច្ចការសុវត្ថិភាពផែ្នកនុយគ្លេអ៊ែររបស់អង្គការថាមពលបរមាណូអន្តរជាតិបានថ្លែងថា "យើងនឹងពិនិត្យបញ្ជាក់អំពីការត្រួតពិនិត្យរបស់គណៈកម្មាធិការបទប្បញ្ញត្តិបរមាណូរបស់ជប៉ុនដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ តើវាសមស្របនឹងស្តង់ដារសុវត្ថិភាពរបស់អង្គការថាមពលបរមាណូអន្តរជាតិដែរឬអត់" ៕