ស្វាមីដែលលះបង់ជីវិតខ្លួន​ដើម្បីសង្គ្រោះភរិយាបានទទួលមរណភាព

2022-03-24 15:12:07 |ប្រភព:វេបសាយប្រជាជន

  នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២​ លោក ឆិន បានទទួលមរណភាពដោយសារការរលាកខ្លាំង គាត់លះបង់ជីវិតខ្លួន​ដើម្បីសង្គ្រោះភរិយា ។

  នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ គេហដ្ឋានមួយក្នុងសហគមន៍យូហាតាទីក្រុងណានជិន ខេត្តជាំងស៊ូ បានកើតអគ្គិភ័យ ។ ប្តី និងប្រពន្ធមួយគូបានរបួស និងជាប់នៅលើយ៉រ ដើម្បីការពារប្រពន្ធ ប្តីឱ្យប្រពន្ធឡើងនៅខាងក្រៅយ៉រ ហើយចាប់ដៃប្រពន្ធដើម្បីកុំឲ្យប្រពន្ធធ្លាក់ចុះ ប៉ុន្តែ គាត់ឈរក្នុងផ្ទះដែលមានផ្សែងហុយ និងភ្លើងខ្លាំង ។ ពេលអ្នកពន្លត់អគ្គិភ័យមកដល់ ប្តីក៏ចាប់ដៃប្រពន្ធ ហើយបានទាញប្រពន្ធទៅយ៉រវិញ ។ ប្រពន្ធក៏ស្រែកថា “សូមសង្រ្គោះប្តីខ្ញុំមុន ។”

  ប្រពន្ធ និងប្តីមួយគូនេះមកពីខេត្តអានហួយ បីឆ្នាំមុន ពួកគេចេញពីស្រុកកំណើតមកធ្វើការដល់ទីក្រុងណានជីន គ្រួសាររបស់ពួកគាត់មានកូនបីនាក់ ។

   ប្រភព៖វេបសាយប្រជាជន

  អ្នកបកប្រែ៖刘蓉