ហេតុអ្វីប្រទេសចិនមិនអាចធ្វើដូចជាប្រទេសដទៃក្នុងការបោះបង់វិធានការបង្ការជំងឺកូវីដ-១៩ ?

2022-03-24 15:13:09 |ប្រភព:ព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ

  ថ្មីៗនេះ លោក លាំង វាន់នាន អ្នកដឹកនាំក្រុមអ្នកជំនាញនៃក្រុមការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​នៃគណៈកម្មការសុខភាពជាតិនៃប្រទេសចិនបានបញ្ជាក់ថា គំនិតនៃការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសចិនគឺ”ប្រជាជនសំខាន់បំផុត ជីវិតសំខាន់បំផុត” ។ តាំងពីប្រទេសចិនមានជំងឺកូវីដ-១៩ ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈ”បញ្ឈប់ជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស” ហើយបានកែលម្អវិធានការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរ ។

  ប្រទេសចិនពង្រឹងភាពស៊ាំ និងបង្កើតរបាំងការពារភាពស៊ាំដោយការចាក់វ៉ាក់សាំង ។

  ហេតុអ្វីប្រទេសចិនមិនអាចធ្វើដូចជាប្រទេសដទៃក្នុងការបោះបង់វិធានការនូវការបង្ការជំងឺកូវីដ-១៩ ? សព្វថ្ងៃ អត្រាការចាក់វ៉ាក់សាំងរបស់ប្រជាជនមិនសូវខ្ពស់ ជាពិសេស អត្រានៃប្រជាជនចាក់វ៉ាក់សាំងលើកទី ២ និងលើកទី ៣ មិនខ្ពស់ទេ ដែលមិនអាចបង្កើតរបាំងការពារភាពស៊ាំខ្លាំងដែលនឹងនាំឱ្យមនុស្សចាស់មានចំនួនសរុបច្រើននោះ និងមនុស្សសុខភាពមិនល្អងាយឆ្លងជំងឺកូវីដ-១៩ ។ ដូច្នេះ សព្វថ្ងៃ ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈ”បញ្ឈប់ជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស”​ហើយនឹងបង្កើនចំនួនអ្នកចាក់វ៉ាក់សាំង បន្តការស្រាវជ្រាវថ្នាំសម្រាប់ជំងឺកូវីដ-១៩ និងថ្នាំវ៉ាក់សាំង ។

  ប្រភព៖ព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ

  អ្នកបកប្រែ៖刘蓉