ភាពយន្តឯកសារ«មនាសញ្ចេតនារួមសុខរួមទុក្ខរវាងចិន និងកម្ពុជា»នឹងចាក់បញ្ចាំងដែលជារឿងរៀបរាប់អំពីចិន និងកម្ពុជាចាប់ដៃគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩

2022-03-24 15:13:55 |ប្រភព:China News

  ភាពយន្តឯកសារ«មនាសញ្ចេតនារួមសុខរួមទុក្ខរវាងចិន និងកម្ពុជា»ដែលរួមថតដោយមជ្ឈមណ្ឌលផ្សព្វផ្សាយទ្វីបទាំងប្រាំ វិទ្យុ និងទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា នឹងចាក់បញ្ចាំងតាមទូរទស្សន៍ក្វាងស៊ីនៅថ្ងៃទី ២៣ ខែមីនា ម៉ោង ២១ និង២០ នាទី និងចាក់បញ្ចាំងតាមឆានែលអន្តរជាតិក្វាងស៊ីនៅថ្ងៃទី ២៣ ខែមីនា ម៉ោង ២១ ។ ការចាក់បញ្ចាំងតាមទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី ២៣ ខែមីនា ម៉ោង ២១ (ម៉ោងភ្នំពេញ)។

  ភាពយន្តឯកសារនេះបានកត់ត្រាដំណើរដែលប្រទេសចិន និងកម្ពុជាចាប់ដៃគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជា​ភាពយន្ត​ឯកសារពិតប្រាកដអំពីប្រទេសទាំងពីរចិននិងកម្ពុជាជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។ ក្នុងភាពយន្ត​ឯកសារនេះ មានរឿងសំខាន់ៗជាច្រើន ដូចជាឯកឧត្តម ស៊ី ជីនភីង ថ្វាយសម្តេចព្រះមហាវីរក្សាត្រី ព្រះវររាជមាតាជាតិខ្មែរនូវគ្រឿងឥស្សរយយសមិត្តភាព ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងដំណាក់កាលដ៏លំបាកបំផុតដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ កម្ពុជា​បរិច្ចាគ​សម្ភារ​ប្រឆាំង​ជំងឺ​ជំងឺកូវីដ-១៩ដល់ប្រទេសចិន ។ ចិន​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​ដោយ​ឥតគិតថ្លៃជាដើម ។ ក្នុងភាពយន្តឯកសារនេះមានការសំភាសន៍ភាគីនានានៃប្រទេសកម្ពុជា ដែលបានបង្ហាញពីអត្ថន័យស្នូលរួមវាសនារវាងចិននិងកម្ពុជានូវ”មនាសញ្ចេតនារួមសុខរួមទុក្ខក្នុងគ្រាលំបាក” ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉