លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតសាទរចំពោះការបើកធ្វើសិក្ខាសាលាស្តីពីទ្រឹស្តីគណបក្សទាំងពីរ ចិននិងគុយបាលើកទី ៤

2022-03-25 15:59:32 |ប្រភព:CRI

   នៅ​ថ្ងៃទី ​២៣ ​ខែមីនា ​លោក ​Xi ​Jinping ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​និងជា​ប្រធានរដ្ឋចិន​បាន​ផ្ញើសារលិខិតសាទរ​ចំពោះ​ការបើកធ្វើ​សិក្ខាសាលា​លើក​ទី ​៤ ​ស្តីពី​ទ្រឹស្តី​បក្សកុម្មុយនិស្ត​ចិន​និង​បក្សកុម្មុយនិស្ត​គុយបា ​។​

  លោក ​Xi ​Jinping ​បាន​លើកឡើងថា ​បក្សកុម្មុយនិស្តចិន​និង​បក្សកុម្មុយនិស្ត​គុយបា​គឺជា​អ្នក​ដឹក​នាំ​ស្នូល​នៃ​បុព្វហេតុសង្គមនិយម​នៅ​ក្នុង​ប្រទេសរៀងៗខ្លួន ​។ ​បក្សកុម្មុយនិស្តចិន​រីក​រាយ​ធ្វើការផ្លាស់ប្តូរ​មតិយោបល់​យ៉ាងស៊ីជម្រៅ​អំពី​បញ្ហា​ទ្រឹស្តី​និង​ការអនុវត្ត​ជាក់ស្តែង​សំខាន់​ៗ​ជាមួយ​បក្សកុម្មុយនិស្តគុយបា ​រៀនសូត្រ​ពី​បទពិសោធ​ខាង​អភិបាលកិច្ច​រវាងគ្នា​ទៅ​វិញ​ទៅមក ​ក៏ដូចជា​ជំរុញ​ការកសាង​បក្សកុម្មុយនិស្ត​និង​បុព្វហេតុសង្គមនិយម​រៀងៗ​ខ្លួន​ឱ្យ​វិវឌ្ឍរីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ​៕​