រសៀលថ្ងៃទី២៨ ខែមីនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សាស្រាវជ្រាវអំពីការងារពាក់ព័ន្ធ។ពេលចាប់បើកកិច្ចប្រជុំ តាមការស្នើរបស់លោកXiJinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលអញ្ជើញចូលរួមកិច្ចប្រជុំបានក្រោកឡើង ដើម្បីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធជនរួមជាតិដែលរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern៕