ថ្ងៃទី២៧ ខែមីនា ពិធីប្រគល់-ទទួលជូនអំពីជំនួយសម្ភារៈមនុស្សធម៌របស់មូលនិធិផ្តល់ជំនួយនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសរវាងប្រទេសកំពុងអភិវឌ្ឍន៍និងឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានរៀបចំនៅទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន។លោកWangYuឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វហ្កានីស្ថាននិងតំណាងស្តីពីនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថានបានអញ្ជើញចូលរួមពិធីនេះ។
លោកWangYuបានលើកឡើងថា ចាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពជីវភាពរបស់ប្រជាជនអាហ្វហ្កានីស្ថានដែលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ១៩ ភាពចលាចលនិងគ្រោះរាំងស្ងួត មូលនិធិនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសរវាងប្រទេសកំពុងអភិវឌ្ឍន៍បានអនុម័តការស្នើរបស់ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិអំពីការផ្តល់ជំនួយសម្ភារៈបន្ទាប់សម្រាប់ជនភៀសខ្លួននិងការគាំទ្រដល់វិស័យអប់រំដល់ក្រុមងាយរងគ្រោះនៅអាហ្វហ្កានីស្ថាន ដោយផ្តល់ជំនួយជាប្រាក់ដល់ប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងរងទុក្ខលំបាក។ក្រោមការខិតខំប្រឹងប្រែងរបស់បុគ្គលិកការងារនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិ សម្ភារៈទាំងអស់បានបញ្ជាទិញរួចរាល់ហើយ ហើយកំពុងចែកជូនជនភៀសខ្លួនជាបន្តបន្ទាប់នៅខេត្តKabulនិងខេត្តKandaha ជឿជាក់ថា សម្ភារៈទាំងនេះនឹងអាចផ្តល់ជំនួយជាក់ស្តែងដល់ប្រជាជនអាហ្វាហ្កានីស្ថាន៕