យានអវកាសដឹកទំនិញTianzhou-២ បានបញ្ចប់ភារកិច្ចទាំងអស់តាមការកំណត់ក្នុងដំណាក់កាលសាងសង់ស្ថានីយអវកាសចិន និងបានចាកចេញពីបន្ទប់ស្នូលនៃស្ថានីយអវកាសនៅវេលាម៉ោង ១៥ និង ៥៩ នាទីនៅថ្ងៃទី ២៧ ខែមីនា។
ក្នុងអំឡុងពេលដំណើរការតាមគន្លងតារាវិថីយានអវកាសTianzhou-២ ក៏បានធ្វើការពិសោធន៍បច្ចេកវិទ្យាពាក់ព័ន្ធមួយចំនួនទៀតផង។ សព្វថ្ងៃ អវកាសTianzhou-២មានដំណើរការជាធម្មតា ហើយនឹងចូលក្នុងបរិយាកាសឡើងវិញនៅពេលដ៏សមស្របមួយក្រោមការគ្រប់គ្រងតាមស្ថានីយផ្ទាល់ដី។
Tianzhou-២ ជាយានអវកាសដឹកទំនិញទីមួយដែលត្រូវបានបាញ់បង្ហោះក្នុងដំណាក់កាលធ្វើតេស្តបញ្ជាក់ពីបច្ចេកវិទ្យាគន្លឹះនៃស្ថានីយអវកាសចិនដែលបានចូលទៅគន្លងតារាវិថី វីចាំង ក្រុងហៃណានប្រទេសចិនកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីដឹកជញ្ជូនសម្ភារៈមានទម្ងន់ ៦.៨ តោនទៅកាន់ស្ថានីយអវកាសចិន។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉