ថ្ងៃទី ២៨ ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតជាប្រចាំថា បញ្ហាតៃវ៉ាន់និងបញ្ហាអ៊ុយក្រែនមានភាពខុសគ្នាដាច់ស្រឡះ គឺមិនអាចយកមកប្រៀបប្រដូចគ្នាទេ។ បុគ្គលមួយចំនួនរបស់អាមេរិកបានផ្សារភ្ជាប់រឿងគ្មានទំនាក់ទំនងទាំងពីរនេះជាមួយគ្នា ឆ្លៀសឱកាសលាបពណ៌និងវាយប្រហារចិន រឿងនេះគឺមានចេតនាអាក្រក់សុទ្ធសាធ។
តាមដំណឹងឱ្យដឹងថា ពេលផ្តល់បទសម្ភាសន៍ ឥស្សរជនយោធាអាមេរិកបានប្រៀបប្រដូចបញ្ហាអ៊ុយក្រែនជាមួយបញ្ហាតៃវ៉ាន់ ហើយនិយាយបំផ្លើសពីការគំរាមកំហែងរបស់ចិនដោយគ្មានហេតុផល។ ទាក់ទិននឹងករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា បញ្ហាអ៊ុយក្រែនជាការផ្ទុះឡើងនូវទំនាស់ក្នុងរយៈពេលជាច្រើនឆ្នាំ ដើមចមនៃការប៉ះទង្គិចគឺស្ថិតនៅត្រង់បញ្ហាសន្តិសុខអឺរ៉ុប ការអនុវត្តរបស់អង្គការណាតូដែលវាតទីទៅខាងកើតដោយគ្មានការរឹតត្បិតគឺត្រូវគិពិចារណាឡើងវិញ។
លោក Wang Wenbin បានសង្កត់ធ្ងន់ទៀតថា តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន វាមានភាពខុសគ្នាទាំងស្រុងជាមួយអ៊ុយក្រែនដែលជាប្រទេសមានអធិបតេយ្យភាពមួយ៕