ថ្ងៃទី ២៨ ខែមីនា កិច្ចប្រជុំលើកទី ៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរៀបចំធ្វើព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទការបន្តវេន្ត"វប្បធម៌ បន្តវេន ការការពារសិទ្ធិមនុស្សនិងការអភិវឌ្ឍសង្គម"នៃតំបន់ Xizan បានរៀបចំធ្វើនៅក្រុងប៉េកាំងប្រទេសចិន ។ អ្នកជំនាញនិងបញ្ញាវន្តជាតិនិងអន្តរជាតិជាង ៤០ រូបបានចូលរួមក្នុងការពិគ្រោះពិភាក្សាអំពីប្រធានបទពាក់ព័ន្ធតាមប្រព័ន្ធវីដេអូឬនៅកន្លែងផ្ទាល់ ។ លោក Zheng Dui អគ្គនាយកនិងជាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សា Xizang របស់ប្រទេសចិនបានថ្លែងថា ថ្ងៃទី ២៨ ខែមីនា គឺជាថ្ងៃខួបនៃការរំដោះកសិទាសករមួយលាននាក់នៅភូមិភាគស្វយ័ត Xizang ។ ការរៀបចំសិក្ខាសាលានៅថ្ងៃដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ បង្ហាញពីសមិទ្ធផលនានានិងការរំពឹងទុកពីអនាគត ក៏ជាវិធានការសំខាន់សម្រាប់យើងក្នុងការជំរុញនិងការពារសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនគ្រប់ជនជាតិនៅភូមិភាគស្វយ័ត Xizangនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សអន្តរជាតិផងដែរ ៕
ក្នុងកិច្ចប្រជុំលើកនេះ អ្នកជំនាញនិងបញ្ញាវន្តគ្រប់រូបផ្តើមចេញពីការសង្កេតនិងសិក្សាស្រាវជ្រាវផ្ទាល់ខ្លួន ដើម្បីបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលដ៏អស្ចារ្យលើការបន្តវេនវប្បធម៌ ការកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចគ្រប់ផ្នែករបស់ភូមិភាគស្វយ័ត Xizang ដើម្បីឱ្យពិភពលោកស្វែងយល់ឱ្យកាន់តែសន្យានុម័ត ពិតប្រាកដនិងគ្រប់ជ្រុងជ្រោយអំពីស្ថានភាពការពារសិទ្ធិមនុស្សនិងមុខមាត់នៃការអភិវឌ្ឍសង្គមនៅភូមិភាគស្វយ័ត Xizangក្នុងយុគសម័យថ្មី៕