កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការប្រឆាំងនឹងការជួញដូរមនុស្សនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី ២៩ ខែមីនា។ លោកLi Keqiang នាយករដ្ឋមន្រ្តីចិនបានលើកឡើងថា ការវាយបង្ក្រាបសកម្មភាពជួញដូរមនុស្សគឺពាក់ព័ន្ធដល់សុភមង្គលរបស់គ្រួសារនិងនៅភាពស្ងប់សុខក្នុងសង្គម។ គ្រប់ស្ថាប័នមានសមត្ថកិច្ចគ្រប់តំបន់ត្រូវជំរុញដោយស៊ីជម្រៅនូវប្រតិបត្តិការពិសេសសម្រាប់វាយបង្ក្រាបបទឧក្រិដ្ឋជួញដូរស្ត្រីនិងកុមារដែលកំពុងអនុវត្ត ស៊ើបអង្កេតសកម្មភាពជួញដូរមនុស្សដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ព្រមនិងធ្វើការងារជួយសង្គ្រោះនិងផ្តល់ការយកចិត្តទុកដាក់ចំពោះបុគ្គលត្រូវជួញដូរឱ្យបានល្អ។ ការជួញដូរមនុស្សជាទង្វើបំផ្លាញសីលធម៌និងច្បាប់ ត្រូវតាមចាប់ឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីនិងកុមារ និងគាំពារសច្ចយុត្តិធម៌សង្គម៕