លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី ៣០ ខែមីនាថា បន្ទាប់ពីការពិគ្រោះពិភាក្សានៃភាគីទាំងពីរចិននិងអឺរ៉ុប លោក Li Keqiang នាយករដ្ឋមន្ត្រីចិននឹងចូលរួមកិច្ចជំនួបមេដឹកនាំចិន-សហភាពអឺរ៉ុបលើកទី ២៣ តាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការអឺរ៉ុបនៅថ្ងៃទី១ ខែមេសាខាងមុខនេះ ៕