សេវាកម្មកំដអ្នកជំងឺទៅជួបគ្រូពេទ្យកំពុងអភិវឌ្ឍនៅប្រទេសចិន

2022-03-30 17:22:52 |ប្រភព:

  សេវាកម្មកំដអ្នកជំងឺទៅជួបគ្រូពេទ្យកំពុងអភិវឌ្ឍនៅប្រទេសចិន ។​​ ហេតុអ្វីអាជីពកំដអ្នកជំងឺទៅជួបគ្រូពេទ្យទទួលប្រជាប្រិយភាពសម្រាប់យុវជនចិន ? តើឧស្សាហកម្មនេះមានបទ​ប្បញ្ញត្តិអ្វីខ្លះ ? តើមនុស្សទាំងអស់អាចធ្វើការងារនេះបានទេ?

  មុនទៅមន្ទីរពេទ្យ អ្នកកំដអ្នកជំងឺទៅជួបគ្រូពេទ្យត្រូវស្គាល់ច្បាស់ចំពោះផ្នែកនីមួយៗ បន្ទប់ទឹកនៅឯណា កន្លែងពិនិត្យនៅឯណា ដើម្បីបង្កើនប្រសិទ្ធភាពនៃការជូបគ្រូពេទ្យក្នុងរយៈពេលខ្លី ហើយត្រូវផ្តល់សេវាកម្មវិជ្ជាជីវៈវេជ្ជសាស្រ្តខ្លះដល់អតិថិជន ។

  មួយឆ្នាំមុន លោកស្រី ហឹ យីយាន ជាគិលានុបដ្ឋាយិកាក្នុងមន្ទីរពេទ្យនៅទីក្រុងស៊ីអាន ខេត្តសៀងស៊ី ពីព្រោះគាត់យល់ឃើញថា មុខរបរអ្នកកំដអ្នកជំងឺទៅជួបគ្រូពេទ្យមានអនាគតល្អ ដូច្នេះ គាត់បានលាលែងពីការងារ និងក្លាយជាអ្នកកំដអ្នកជំងឺទៅជួបគ្រូពេទ្យ ។ គាត់បានរៀបរាប់ថា “អតិថិជនរបស់យើងភាគច្រើនជាកូនដែលមិនអាចកំដឪពុកម្តាយទៅជួបគ្រូពេទ្យដោយទាន់ពេលវេលា ។ ឪពុកម្តាយក្មេងដែលរវល់ធ្វើការមិនអាចកំដកូនទៅជួបគ្រូពេទ្យ ។ យុវជនរស់នៅ​តែម្នាក់ឯងដែលត្រូវទៅមន្ទីរពេទ្យធ្វើការវះកាត់ ។ល។”

  លោកស្រី ចាំង តា ជាអ្នកកំដអ្នកជំងឺទៅជួបគ្រូពេទ្យក្រៅម៉ោង មុនគាត់ជ្រើសរើសធ្វើការកំដអ្នកជំងឺទៅជួបគ្រូពេទ្យ គាត់បានប្រឹក្សាយោបល់របស់គ្រូពេទ្យខ្លះ ។​ គាត់បានរៀបរាប់ថា “មានគ្រូពេទ្យជាច្រើនសង្ឃឹមមានក្រុមមួយដែលសម្រុះសម្រួល និងដោះស្រាយតម្រូវការរវាងមន្ទីរពេទ្យ និងសមាជិកគ្រួសាររបស់អ្នកជំងឺ គ្រូពេទ្យ និងអ្នកជំងឺ ។” លោកស្រី ចាំង តា យល់ឃើញថា ដោយសារមានអ្នកជំងឺច្រើន ក៏ប៉ុន្តែពេលវេលាដែលគ្រូពេទ្យជួបនឹងអ្នកជំងឺមានកំណត់ អ្នកជំងឺខ្លះមិនសូវយល់ពីវេជ្ជបញ្ជារបស់គ្រូពេទ្យ ដែលនឹងនាំឱ្យមានជម្លោះរវាងគ្រូពេទ្យនិងអ្នកជំងឺ ។ អ្នកកំដអ្នកជំងឺទៅជួបគ្រូពេទ្យមិនគ្រាន់តែអាចជួយអ្នកជំងឺសួរអំពីស្ថានភាព និងផែនការព្យាបាលក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងជួយគ្រូពេទ្យនិងអ្នកជំងឺយោគយល់​គ្នា​ទៅវិញទៅមក ។

  លោក លូ ទឹង ស្ថាបនិករបស់App”Youxiang accompany”បានរកឃើញ អ្នកជំងឺ និងសមាជិកគ្រួសាររបស់អ្នកជំងឺតម្រូវការជំនាញវិជ្ជាជីវៈខ្ពស់សម្រាប់ការកំដអ្នកជំងឺទៅជួបគ្រូពេទ្យ ។ លោកបានរៀបរាប់ថា​”ចំពោះអ្នកកំដអ្នកជំងឺទៅជួបគ្រូពេទ្យយើងមានតម្រូវការតឹងរ៉ឹងគឺពួកគេត្រូវតែមានបទពិសោធន៍វេជ្ជសាស្ត្ររយៈពេល ២ ឆ្នាំ ដល់ ៣ ឆ្នាំ ហើយត្រូវផ្តល់វិញ្ញាបនបត្រពេទ្យក្នុងរយៈពេល ៣ ខែ ។”

  ប្រភព៖កាសែតយុវជនចិន

  អ្នកបកប្រែ៖刘蓉