នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយលើកទី ៨របស់ចិន បានដឹកមកដល់ទីក្រុងភ្នំពេញ វ៉ាក់សាំងលើកនេះមានចំនួន ៥ លានដូស ក្នុងចំណោមនេះ វ៉ាក់សាំងប្រមាណ ១.៥លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៩ និង ៣.៥ លានដូសទៀតត្រូវបានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៣០ ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម អ៊ូ គួឈាន ទីប្រឹក្សាសេដ្ឋកិច្ចនៃការិយាល័យពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅព្រលានយន្តហោះ ។
ថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានផ្សព្វផ្សាយអត្ថបទមួយ ក្នុងអត្ថបទនោះ ឯកឧត្តមអបរអរសាទខួបលើកទី៦ នៃការបង្កើតយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការរួមចំណែកក្នុងការអភិវឌ្ឍថ្នាក់តំបន់ ។ ក្នុងអត្ថបទបានបង្ហាញថា ក្រោមការឥទ្ធិពលពីជំងឺកូវីដ-១៩ ប្រទេសចិនបាននាំមុខគេក្នុងការផ្តល់ថ្នាំ និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រទេសតាមតំបន់ទន្លេមេគង្គ តាមរយៈសហគមន៍សុខភាពសាធារណៈឡានឆាង-មេគង្គទាន់ពេលវេលា ជាពិសេសការផ្តល់វ៉ាក់សាំងដល់កម្ពុជា ដែលបានធ្វើឲ្យអត្រាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រជាជនកម្ពុជាមានអត្រាប្រមាណ ៩២%។
ប្រភព៖ទស្សនាវដ្តី«ខ្មែរ»
អ្នកបកប្រែ៖刘蓉