នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្នុងសន្និសីទសារព័ត៌មានលើកទី ១០ របស់ទីស្នាក់ការកណ្តាលឆ្លើយតបគ្រោះអាសន្នជាតិចិនសម្រាប់គ្រោះថ្នាក់ធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានប្រកាសថា កិច្ចការស្វែងរក និងសង្គ្រោះក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានជិតបញ្ចប់ ។ សព្វថ្ងៃ ក្រុមការងារបានរកឃើញប្រអប់ខ្មៅទាំងពីរ ហើយបានសម្រេចការកំណត់អត្តសញ្ញាណ និងការធ្វើតេស្ត DNA ព្រមទាំងការប្រៀបធៀបជនរងគ្រោះទាំងអស់ ហើយបានរកឃើញកំទេចកំទីរបស់យន្តហោះចំនួន ៤៩១១៧ បំណែក ។ ថ្មីៗនេះ កិច្ចការបានចូលដល់ដំណាក់កាលនៃការវិភាគបច្ចេកទេសគ្រោះថ្នាក់ ការប្រមូលភស្តុតាង និងការស៊ើបអង្កេត ។ យោងតាមឧបសម្ព័ន្ធនៃអនុសញ្ញាអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន ក្រុមការងារនឹងបញ្ចប់របាយការណ៍ស៊ើបអង្កេតបឋមក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីគ្រោះថ្នាក់ ក្រោយពីបញ្ចប់ការស៊ើបអង្កេតទាំងអស់ នឹងប្រកាសរបាយការណ៍ស៊ើបអង្កេតទាំងស្រុងជាសាធារណៈ ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉