នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ នេះ រដ្ឋបាលក្រុងភ្នំពេញបានប្រកាសថា ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រាជធានីភ្នំពេញនឹងបន្ធូរបន្ថយទាំងស្រុងនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនឹងរៀបចំសកម្មភាពបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅវត្តភ្នំ ។ ទន្ទឹមនឹងជំងឺកូវីដ១៩ថមថយជាបន្តបន្ទាប់ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រដ្ឋាភិបាលកម្ពុជានឹងបន្ធូរបន្ថយទាំងស្រុងនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនឹងរៀបចំសកម្មភាពអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញ ។
ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះគឺថ្ងៃទី ១៤ ខែមេសា ដល់ ថ្ងៃទី ១៦ ខែមេសា ហើយថ្ងៃទី ១៧ ខែមេសា ជាថ្ងៃអាទិត្យ ដែលប្រជាជនខ្មែរអាចឈប់សម្រាករយៈពេល ៤ ថ្ងៃ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំនេះ ក្រោមឥទ្ធិពលពីជំងឺកូវីដ-១៩ ប្រជាជនខ្មែរមិនបានរៀបចំសកម្មភាពអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំនេះ រដ្ឋាភិបាលគ្មានវិធានការរឹតត្បិតទៀតទេ ប្រជាជនខ្មែរអាចចូលរួមសកម្មភាពអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបាន ។
ក្រៅពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានប្រកាសថា ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រោងចក្រ និងបុគ្គលិកទាំងអស់ឈប់សម្រាករយៈពេល ៣ ថ្ងៃ ដោយទទួលបានប្រាក់បៀវត្តន៍ធម្មតា ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានបញ្ជាក់ថា បើក្រុមហ៊ុន ឫរោងចក្រមិនអាចឈប់សម្រាក បុគ្គលិកការងារអាចផ្លាស់ប្តូរថ្ងៃឈប់សម្រាក ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរត្រូវបង់ប្រាក់ទ្វេដង ។
ខេត្តសៀមរាបនឹងរៀបចំសកម្មភាពអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញ សព្វថ្ងៃ ជិតថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅសល់កន្លះខែ សណ្ឋាគារ និងផ្ទះសំណាក់នៅរបស់ខេត្តសៀមរាបបានចាប់ផ្តើមមានការកក់ហើយ ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉