នាថ្ងៃទី២៨ មីនា មានរៀបចំពិធីបើកការដ្ឋានសាងសង់អគារ សាលប្រជុំ និងហេដ្ឋារចនាសម្ព័ន្ធនានា ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង លោក Zhu Shuaifei អនុព័ន្ធយោធារងនៃស្ថានទូតចិនប្រចាំកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា កម្ពុជានិងចិនគឺជាមិត្តដ៏រឹងម៉ាំ ហើយការអភិវឌ្ឍរបស់កម្ពុជាមិនអាចបំបែកចេញពីការគាំទ្រ និងជំនួយរបស់បងប្អូនចិនបានឡើយ។ ដោយសារតែចំនួនដ៏ច្រើននៃវ៉ាក់សាំងកូវីដផ្តល់ដោយប្រទេសចិន ទើបធ្វើឲ្យអត្រាចាក់វ៉ាក់សាំងនៅកម្ពុជា មានលើសពី ៩២ភាគរយ ដោយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅក្នុងតំបន់ និងសូម្បីតែនៅក្នុងពិភពលោក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យោធាកម្ពុជា និងចិនបានសហការគ្នាយ៉ាងរលូនលើវិស័យផ្សេងៗ និងទទួលបានលទ្ធផលជាផ្លែផ្កា។ ភាគីចិនបានផ្តល់ការគាំទ្រយ៉ាងរឹងមាំក្នុងការអភិវឌ្ឍ និងសាងសង់អគារបណ្ឌិត្យសភាកងទ័ពកម្ពុជា សម្រាប់ការប្រើប្រាស់យូរអង្វែង ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ផ្នែកកិច្ចការពារជាតិ និងយោធាកម្ពុជា ដែលភាគីកម្ពុជាដឹងគុណដោយស្មោះ។
លោក Zhu Shuaifei បានមានប្រសាសន៍ថា ចិននិងកម្ពុជា គឺជាបងប្អូនដ៏ល្អដែលចេះជួយគ្នាដោយស្មោះស្ម័គ្រ និងចែករំលែកសុខទុក្ខ។ ប្រឈមមុខនឹងការប្រែប្រួលនៃសតវត្សរ៍ ពិភពលោក និង សតវត្សរ៍នៃជំងឺរាតត្បាត ប្រទេសចិន និងកម្ពុជា នឹងជួយគ្នាទៅវិញទៅមក និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរួមគ្នា ជំរុញយ៉ាងរឹងមាំការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា និងជាគំរូសម្រាប់ការកសាងគំរូថ្មីនៃទំនាក់ទំនងអន្តរជាតិ។ បណ្ឌិត្យសភាកងទ័ពគឺជាលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធាចិន និងកម្ពុជា ដែលជានិមិត្តសញ្ញាសំខាន់នៃមិត្តភាព “រឹងប៉ឹង” រវាងយោធាទាំងពីរ និងជាតំណាងប្រមូលផ្តុំនៃការអនុវត្តខ្លឹមសារស្នូលនៃសហគមន៍អនាគតរួមគ្នារវាង ប្រទេសចិន និងកម្ពុជា ក្នុងវិស័យបណ្តុះបណ្តាលមន្ត្រីយោធា។ ដូចសព្វមួយដង កងទ័ពចិននឹងផ្តល់ជំនួយដល់កងទ័ពកម្ពុជា តាមលទ្ធភាពដែលខ្លួនមាន ហើយជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយ និងធ្វើឱ្យមានវឌ្ឍនភាពថ្មី៕