នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេសីុបានបញ្ជាក់ថា ឆ្នាំនេះមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ១៩ លានដូសត្រូវបានបំផ្លាញចោលដោយសារបានហួសពេលកំណត់ ហើយមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ១.៥ លាននឹងផុតកំណត់នៅខែមេសា ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជិតផុតកំណត់នោះភាគច្រើនបរិច្ចាគដោយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលធ្វើឱ្យរដ្ឋាភិបាលរបស់ប្រទេសទទួលជំនួយគ្មានពេលចែកចាយវ៉ាក់សាំងដល់សាធារណជន ។
ប្រទេសកំពុងអភិវឌ្ឍន៍កំពុងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួមទាំងប្រទេសឥណ្ឌូនេសីុ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ភាគច្រើនមកពីគម្រោងពាក់ព័ន្ធ និងបរិច្ចាគដោយប្រទេសផ្សេងៗ ប៉ុន្តែប្រទេសឥណ្ឌូនេសីុបានអំពាវនាវច្រើនដងដល់ភាគីបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កុំបរិច្ចាគវ៉ាក់សាំងផុតកំណត់។ ប្រទេសឥណ្ឌូនេសីុមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ១៩.៣ លានដូស ត្រូវបានបំផ្លាញចោលដោយសារលើសពីពេលកំណត់ ក្នុងចំណោមនេះ ៩៥%មកពីការបរិច្ចាគ ។
មន្ត្រីក្រសួងការបរទេសឥណ្ឌូនេសីុបានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមិនទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពីបរិច្ចាគក្នុងរយៈពេលថ្មីៗនេះ ហើយនឹងជូនដំណឹងដល់ប្រទេសជំនួយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គួរតែមានយ៉ាងហោចណាស់សល់ពេលពីរភាគបីនៃកាលបរិច្ឆេទសរុប ។
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉