យប់ថ្ងៃទី១ ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកMichelleប្រធានក្រុម ប្រឹក្សាកិច្ចការរដ្ឋអឺរ៉ុបនិងលោកស្រីUrsula von der Leyenប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបនៅទីក្រុងប៉េកាំង។
លោកXi Jinpingបានគូសបញ្ជាក់ថា គោលជំហររបស់ប្រទេសចិនលើបញ្ហាអ៊ុយក្រែនគឺជាប់ជានិច្ចនិងច្បាស់លាស់។ជានិច្ចកាល ភាគីចិនតែងតែឈរនៅខាងសន្តិភាព ផ្តួចផ្តើមនិងគាំពារច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់ការធ្វើការងារដោយអនុលោមតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ផ្តួចផ្តើមទស្សនៈសន្តិសុខប្រកបដោយភាពរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព។
លោកXi Jinpingបានលើកមតិយោបល់ប៉ុន្មានចំណុចសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែនក្នុងស្ថានការណ៍បច្ចុប្បន្ន៖
១ ត្រូវប្រកាន់ខ្ជាប់ការជំរុញការចរចាដោយសន្តិវិធី។
២ ត្រូវប្រកាន់ខ្ជាប់ការបង្ការកុំឱ្យកើតមានវិបត្តិមនុស្សធម៌ដោយទ្រង់ទ្រាយធំ។
៣ ត្រូវកសាងសន្តិភាពយូរអង្វែងក្នុងតំបន់អឺរ៉ុបនិងអឺរ៉ាស៊ី។
៤ ត្រូវបង្ការការរីកសាយភាពនៃកការប៉ះទង្គិចក្នុងតំបន់៕