ថ្មីៗនេះ មណ្ឌលស្វយ័តជានជាតិតៃ ស៊ីសាំងបាណាបានប្រកាសថា នឹងរៀបចំសកម្មភាពអបអរសាទរបុណ្យបាចទឹកឆ្នាំ ២០២២ តាមអនឡាញ មិនរៀបចំសកម្មភាពវប្បធម៌ និងកីឡានៅកន្លែងផ្ទាល់នោះទេ ។ ដើម្បីការទប់ស្កាត់ និងការគ្រប់គ្រងជំងឺកូវីដ១៩មណ្ឌលស្វយ័តជានជាតិតៃ ស៊ីសាំងបាណា បានរៀបចំសកម្មភាពអបអរសាទរបុណ្យបាចទឹកតាមអនឡាញឆ្នាំទី៣ជាប់ៗគ្នា ។
បុណ្យបាចទឹកហៅទៀតថាបុណ្យសង្ក្រាន្ត ដែលជាបុណ្យប្រពៃណីសំខាន់ៗរបស់ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជាជាដើម ។ មណ្ឌលស្វយ័តជានជាតិតៃ ស៊ីសាំងបាណា ស្ថិតនៅភាគនិរតីនៃប្រទេសចិន បុណ្យបាចទឹកជា បុណ្យសំខាន់ៗជាងគេរបស់ជនជាតិតៃ ។
មុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩ មណ្ឌលស្វយ័តជានជាតិតៃ ស៊ីសាំងបាណា នឹងរៀបចំពិធីប្រមូលទឹក និងសកម្មភាពអបអរសាទបុណ្យបាចទឹក ។
អ្នកបកប្រែ៖刘蓉