នេថ្ងៃទី ១ ខែមេសា ទីក្រុងប៉េកាំងចាប់ផ្តើមអនុវត្ត"គោលការណ៍គ្រប់គ្រងសុវត្ថិភាពសេវាកម្មម្ហូបអាហារតាមអ៊ីនធើណែត "ជាផ្លូវការ ការបញ្ជាក់ថ្មីនេះបានកំណត់ថា អាហារវេចខ្ចប់ត្រូវបិទក្រដាសបញ្ជាក់លើអាហារវេចខ្ចប់។
ការបញ្ជាក់ថ្មីនេះអាចជៀសវាងអាហារវេចខ្ចប់ត្រូវបានគេបើកក្នុងដំណើរការដឹកជញ្ជូន។ ការបញ្ជាក់ថ្មីនេះបានកំណត់ថា អាហារវេចខ្ចប់ត្រូវបិទក្រដាសបញ្ជាក់លើអាហារវេចខ្ចប់ ដូចនេះប្រសិនបើបានការបើកក្រដាសនោះនឹងមិនអាចប្រែមកសភាពដើមនោះទេ ។ ក្នុងការដឹកជញ្ជូនមិនអាចបើកការវេចខ្ចប់ខាងក្រៅ ហើយបើអាហារត្រូវបានខូចខាត អ្នកដឹកជញ្ជូនត្រូវបញ្ចប់ការដឹកជញ្ជូន ។ ក្រៅពីនេះ ការបញ្ជាក់ថ្មីនេះបានកំណត់ថា អ្នកផ្តល់សេវាម្ហូបអាហារតាមអ៊ីនធើណែតត្រូវផ្តល់ដំណឹងនូវពេលវេលារៀបចំអាហារ ពេលវេលាដែលអាចបរិភោគបានជាដើម ។
ប្រភព៖កាសែតប៉េកាំងដេលី
អ្នកបកប្រែ៖刘蓉