តាមដំណឹងរបស់ក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ បរិមាណដឹកជញ្ជូនទំនិញតាមផ្លូវដែកជាតិចិនសម្រេចបានចំនួន ៩៤៨ លានតោន ដែលកើនឡើង ២៥,៨៧ លានតោន ពោលគឺកើនឡើង ២,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលក្នុងនោះបានដឹកជញ្ជូនធ្យូងថ្មសម្រាប់ផលិតថាមពលអគ្គិសនីចំនួន ៣៥០លានតោន បានកើនឡើង ២១,៥៤ លានតោន ពោលគឺកើនឡើង ៦,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕