ក្រសួងការបរទេសចិនថ្លែងថា វីរុសកូវីដ ១៩ គ្មានការរើសអើងទេ ប៉ុន្តែសង្គមអាមេរិកមានការរើសអើង

2022-04-07 15:25:05 |ប្រភព:CRI

  ទាក់ទិននឹង«​របាយការណ៍ស្តីពីការ​រីក​រាល​ដាល​​នៃជំងឺកូវីដ​១៩របស់ជនក្រីក្រអាមេរិក​ » ​លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន​បានថ្លែង​កាលពីថ្ងៃទី ៦ ខែ​មេសា​ថា​ រដ្ឋាភិបាល និងសង្គមរបស់សហរដ្ឋអាមេរិកមានចេតនាធ្វើ​ព្រងើយកន្តើយចំពោះជនក្រីក្រ និងជនជាតិភាគតិច ហើយ​ការរើសអើងបែបនេះ​បាន​ប៉ះពាល់​ដល់សិទ្ធិ​របស់​ពួកគេក្នុងការទទួល​បានការព្យាបាល ។ ដូចដែលបានចែង​ក្នុង​ទំព័រដំបូង​នៃ​​របាយការណ៍នេះ    វីរុស​កូវីដ​​ ១៩ គ្មាន​ការ​រើសអើងទេ ប៉ុន្តែសង្គមអាមេរិកមានការ​រើសអើង។

  តាម​កា​រផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា «​របាយការណ៍ស្តីពីការ​រីក​រាល​ដាលនៃ​​ជំងឺកូវីដ​១៩របស់ ជនក្រីក្រ​អាមេរិក​ ​» គឺ​ត្រូវបានចងក្រងដោយអង្គការសិទ្ធិនិង​ផលប្រយោជន៍របស់​ជន​ក្រីក្រអាមេរិក និងសេដ្ឋវិទូ​របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។

  លោក Zhao Lijian បានបន្ត​ថា របាយការណ៍នេះ​បាន​ចែង​ថា​ អត្រាសរុប​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការរីក​រាល​ដាលជំងឺ​កូវីដ​ ១៩ នៅក្នុងស្រុកក្រីក្ររបស់​សហរដ្ឋអាមេរិកគឺត្រូវ​ជា​ជិតពីរដងនៃស្រុកអ្នកមាន ហើយស្រុក​ចំនួន​ ៣០០ ដែលមានអត្រាស្លាប់ខ្ពស់បំផុត​មានចំនួនប្រជាជនគិត​ជាមធ្យម ៤៥% រស់នៅក្រោម​បន្ទាត់ក្រីក្រ។