លោកXi Jinpingប្រធានរដ្ឋចិន៖ពិធីបើកនិងបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកនិង ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងដ៏អស្ចារ្យបានបង្ហាញពីរូបភាពដែលគួរឱ្យទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរពរបស់ប្រទេសចិនក្នុងយុគសម័យថ្មី

2022-04-08 17:48:55 |ប្រភព:CRI

  ព្រឹក​ថ្ងៃទី​៨ ខែមេសា មហាសន្និបាត​បូក​សរុប​​លទ្ធផលការងារ​និង​សម្តែង​ការ​កោតសរសើរ​ចំពោះ​​ការ​ប្រកួត​កីឡា​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​បាន​ប្រារព្ធធ្វើ​យ៉ាង​ឱឡារិក​​នៅ​វិមាន​សភា​ប្រជាជន​។​លោក​Xi ​Jinping​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​និង​​ថ្លែង​សុន្ទរកថា​គន្លឹះ​។​

  លោក​បាន​លើក​ឡើងថា​ ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​មាន​ភាព​អស្ចារ្យ​ សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​យ៉ាង​សកម្ម​។​ពិធី​បើក​និង​បិទ​បញ្ចប់​​​មាន​ភាព​អស្ចារ្យ​ ​ក្រោម​ប្រធានបទ​ស្តីពី​សហគមន៍​វាសនា​​រួម​តែ​មួយ​របស់​មនុស្សជាតិ​ ​វប្បធម៌​ចិន​និង​កក្តា​ព្រិល​ទឹកកក​រួមបញ្ចូល​គ្នា​ ដោយ​បាន​បង្ហាញ​ពី​ភាព​ស្រស់ស្អាត​នៃ​ធម្មជាតិ​ ​វប្បធម៌​មនុស្សជាតិ​ ​និង​កីឡា​ ព្រមទាំង​បង្ហាញ​ពី​រូបភាព​ដែល​គួរ​​ឱ្យ​ទុកចិត្ត ​គួរ​ឱ្យ​ស្រឡាញ់​និង​គួរ​ឱ្យ​គោរព​​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​។​ទីតាំងប្រកួត​ទាំង​៣​មាន​បំពាក់​បរិក្ខារ​ដ៏ទំនើប​​រៀបចំ​ការ​ប្រកួត​មាន​ភាព​មធ្យ័ត​និង​មានលក្ខណៈ​ឯកទេស​ ​​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​កក់​ក្តៅ​និង​ដិត​ដល់​​ទទួល​បាន​វាយតម្លៃ​ខ្ពស់​ពី​​ភាគី​នានា។​ការប្រកួត​​បាន​ទាក់​ទាញ​ទស្សនិកជន​​រាប់​ពាន់​លាន​នាក់​​នៅ​ទូទាំង​ពិភពលោក​​ ​ហើយ​ក្លាយ​ទៅ​ជា​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ដែល​មាន​ទូរទស្សនិកជន​ទស្សនា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ៕