នាវាស្ទង់​ពិនិត្យបរិស្ថាននិង​អេកូឡូស៊ីសមុទ្រទម្ងន់មួយ​ពាន់​តោនគ្រឿង​ដំបូងរបស់ប្រទេសចិន​ត្រូវបានដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​

2022-04-08 17:49:32 |ប្រភព:CRI

  កាលពី​ថ្ងៃទី ៦ ខែមេសា នាវាស្ទង់​ពិនិត្យបរិស្ថាននិង​អេកូឡូស៊ី​​​សមុទ្រទម្ងន់មួយ​ពាន់​តោនគ្រឿង​ដំបូងរបស់ប្រទេសចិន​​ឈ្មោះ​ “ការ​ស្ទង់​ពិនិត្យបរិស្ថាននិង​អេកូឡូស៊ីចិន​ Zhe 001”  បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​កំពង់ផែ​Shuangyang ស្រុក​Xincheng​ ក្រុង​​Zhoushan ខេត្ត​Zhejiang ។

  សូម​បញ្ជាក់ថា​ នាវា​នេះ​មានបន្ទប់​ពិសោធ​ឯកទេ​សចំនួន ៤ ដែល​មាន​មុខងារ​មួយ​ចំនួន ​ ដូច​ជា​ការប្រមូលសំណាក ការស្ទង់ពិនិត្យ​ទិន្នន័យ​ផ្នែក​រូប​វិទ្យា​និង​​គីមីវិទ្យា​ទូទៅ​​នៃ​សមុទ្រ​ ការស្ទង់និងគូរ​​ផែនទីបាតសមុទ្រជាដើម​។ លើសពីនេះ​ទៅទៀត នាវានេះ​ក៏​បានបំពាក់​ឧបករណ៍ប្រមូល​សំណាកទំនើប​ ដែលអាចធ្វើ​ការស្ទង់​ពិនិត្យ​សារធាតុសមុទ្រនិង​ជីវសាស្ត្រសមុទ្រក្នុងពេល​ធ្វើ​នាវាចរណ៍ផងដែរ​ ៕​