ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងការរៀបចំឡើងវិញនូវការចរចាស្តីពីការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៖ កាន់តែឈានចូលដល់ដំណាក់កាលចុងក្រោយ កាន់តែត្រូវពង្រឹងជំនឿចិត្ត

2022-04-08 17:50:10 |ប្រភព:CRI

  តាមការផ្សាយដំណឹងឱ្យ​ដឹងថា កាលពីថ្ងៃទី ៦ ខែមេសា លោក​ Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក​បានជួប​ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់​នៅទីក្រុងប្រ៊ុចសែល​ ដើម្បីពិគ្រោះពិភាក្សាអំពី​​ការរារាំង​កុំ​ឱ្យ​អ៊ីរ៉ង់​ទទួលបានអាវុធនុយក្លេអ៊ែរ ព្រមនិង​បានសម្គាល់ជាឯកច្ឆន្ទថា ការរៀបចំឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង​ស្តីពីបញ្ហានុយក្លេអ៊ែរ​តាមវិធីការទូតគឺជាដំណោះស្រាយល្អបំផុត។ ​លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន​បានឆ្លើយតបសំណួរទាក់ទិន​នឹងរឿង​នេះនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៧ ខែមេសា​ថា កាន់តែ​ឈានចូលដំណាក់កាល​ចុងក្រោយ ភាគីនានា​កាន់តែត្រូវពង្រឹង​ជំនឿចិត្ត​ និង​កាន់តែ​ត្រូវ​ខិតខំប្រឹងប្រែង ដើម្បីជំរុញ​ការចរចាឱ្យបញ្ចប់​ដោយរលូន ​ជៀសវាង​កុំ​ឱ្យ​ការខិតខំប្រឹងប្រែងពីមុនអសារបង់​។

  លោក Zhao Lijian បានថ្លែងទៀតថា ប្រទេសចិនសម្គាល់​ថា បច្ចុប្បន្ន​នេះ គ្មានផែនការណាដែលល្អជាង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​នេះទេ។ ក្នុងនាមជាអ្នកបំផុសវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់​ សហរដ្ឋអាមេរិកគួរតែធ្វើការសម្រេចចិត្តខាងនយោបាយឱ្យបានឆាប់​ ដើម្បី​ឆ្លើយតបយ៉ាងសកម្មចំពោះការយកចិត្តទុកដាក់ដ៏សមហេតុផលរបស់អ៊ីរ៉ង់៕