តាំងពីខែមីនាមក ជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ខេត្តចំនួន ២៩ នៃប្រទេសចិន ដែលមានលក្ខណៈធំទូលាយ ។
តើស្ថានភាពជំងឺកូវីដ-១៩ត្រូវគ្រប់គ្រងដូចយ៉ាងម្តេច? តើបញ្ហាប្រជាជនទៅជួបគ្រូពេទ្យត្រូវដោះស្រាយដូចយ៉ាងដូចម្តេច ?
លោក លឹ ជីងលូង អនុប្រធានមន្ទីរត្រួតពិនិត្យ និងបង្ការជំងឺនៃគណៈកម្មការសុខភាពជាតិនៃប្រទេសចិនបានបញ្ជាក់ថា ការគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងតំបន់ជាច្រើនបានមានប្រសិទ្ធិភាព ដែលបានបង្ហាញឱ្យឃើញថា វិធានការនូវការដាក់ឱ្យនៅដាច់ដោយឡែក ការគ្រប់គ្រង ការទប់ស្កាត់ និងការពិនិត្យជាដើម ដើម្បីទប់ស្កាត់ប្រភេទមេរោគជំងឺ-១៩ថ្មី Omicron មានប្រសិទ្ធភាព ដែលអាចសម្រេចគោលការណ៍”បញ្ឈប់ជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស” បាន ។
លោក វូ ជីនយូវ ប្រធានអ្នកជំនាញរោគរាតត្បាតនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន បានយល់ឃើញថា ថិរវេលានៃស្ថានភាពជំងឺកូវីដ-១៩បច្ចុប្បន្ន អាស្រ័យលើយុទ្ធសាស្ត្រការបង្ការ និងការគ្រប់គ្រង ហើយការអនុវត្តវិធានការបង្ការ និងគ្រប់គ្រង។ ការអនុវត្តវិធានការបង្ការ និងគ្រប់គ្រងដល់គ្រប់ដោយតឹងរ៉ឹងដល់គ្រប់ផ្នែក សម្រេចបាននូវការរកឃើញទាន់ពេលវេលា ជូនដំណឹងទាន់ពេលវេលា ការដាក់ឱ្យនៅដាច់ដោយឡែកទាន់ពេលវេលា និងការព្យាបាលទាន់ពេលវេលា ទើបជំងឺកូវីដ-១៩នឹងត្រូវបានគ្រប់គ្រង ។
ក្នុងអំឡុងពេលកើតមានជំងឺកូវីដ-១៩ បញ្ហាប្រជាជនទៅជួបគ្រូពេទ្យជាបញ្ហាទទួលចាប់អារម្មណ៍ពីប្រជាជន ។
លោក វ៉ា គុយឆាំង ប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យទី១ នៃសាកលវិទ្យាល័យប៉េកាំង បានបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រជាជនទៅជួបគ្រូពេទ្យ ទី១គឺស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាសហការជាមួយស្ថាប័នសង្គ្រោះបន្ទាន់ ដោយដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាកម្មងាយស្រួលទាន់ពេលវេលា ។ ទី២ គឺរៀបចំរថយន្តដើម្បីដោះស្រាយបញ្ហាប្រជាជនទៅជួបគ្រូពេទ្យ ។
នាថ្ងៃទី ២២ ខែមីនា ក្រុមទូទៅនៃយន្តការបង្ការ និងត្រួតពិនិត្យរួមនៃក្រុមប្រឹក្សារដ្ឋបានចេញ"ការបញ្ជាក់អំពីការគ្រប់គ្រងមន្ទីរពេទ្យកាប៊ីនចល័ត"ដែលបានបញ្ជាក់ថា មន្ទីរពេទ្យកាប៊ីនចល័តតត្រូវមានបុគ្គលិកពេទ្យ ឧបករណ៍ធ្វើតេស្តវេជ្ជសាស្រ្ត ឱសថសង្គ្រោះ និងអុកស៊ីសែន ដើម្បីធានាមន្ទីរពេទ្យកាប៊ីនចល័តអាចពិនិត្យ និងព្យាបាលជំងឺ ពេលមានអ្នកជំងឺមានជំងឺប្រែប្រួលអាចផ្លាស់ប្តូរមន្ទីរពេទ្យដោយទាន់ពេលវេលា ។
លោក វ៉ាង ឈាងហ្វា អ្នកជំនាញគម្រោងវ៉ាក់សាំងនៃCDC របស់ចិនបានរៀបរាប់ថា អ្នកជំនាញ WHO បានយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានប្រសិទ្ធភាពខ្លាំងក្នុងការបង្ការជំងឺធ្ងន់ធ្ងរ និងការពារការស្លាប់ ។ សព្វថ្ងៃ ប្រជាជនត្រូវចាក់វ៉ាកសាំងលើកទី ២ និងទី ៣ ឲ្យបានឆាប់ៗ ។
គិតត្រឹមត្រូវដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ ប្រជាពលរដ្ឋចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៣.២៨ ពាន់លានដូស ប្រជាពលរដ្ឋចិនបានសម្រេចចាក់វ៉ាក់សាំងបង្ការកូវីដ១៩លើក ២ លើសពី ១.២៤ ពាន់លាននាក់ ដែលគ្របដណ្តប់ ៩០.៧០% នៃចំនួនប្រជាជនសរុបនៃប្រទេសចិន ។ ចំនួនមនុស្សចាស់អាយុលើសពី ៦០ ឆ្នាំលើសពី ២២០ លាននាក់ ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉