យោងតាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសកាលពីថ្ងៃទី១១ខែមេសា បានបង្ហាញថា នៅខែមីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ទូទាំងប្រទេសចិនបានកើនឡើង១.៥%បើប្រៀបធៀបនឹងខែមីនាឆ្នាំ២០២១ អត្រាកំណើនច្រើនជាងខែកុម្ភៈចំនួន០.៦%។ ពីខែមករាដល់ខែមីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ទូទាំងប្រទេសចិនគិតជាមធ្យមបានកើនឡើង១.១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។
លោកស្រីDong Lijuanអ្នកស្ថិតិជាន់ខ្ពស់នៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា នៅខែមីនា ដោយមកពីរងឥទ្ធិពលពីកត្តាជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងតំបន់ជាច្រើននៃប្រទេសចិននិងការឡើងថ្លែនៃទំនិញខ្នាតធំអន្តរជាតិជាដើម បានជា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ទូទាំងប្រទេសចិនស្មើគ្នានឹងខែកុម្ភៈ ហើយមានការកើនឡើងខ្លះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕