សុន្ទរកថាគន្លឹះរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តជាតិ

2022-04-11 16:16:52 |ប្រភព:CRI

  ថ្លែងក្នុង​មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង លោក​ Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបាន​ចង្អុលបង្ហាញថា ការប្រារព្ធធ្វើឡើងដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិក​និងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំង​បានទាក់ទាញចំណាប់អារម្មណ៍ទូទាំងប្រទេស​និង​ពិភពលោក។ ប្រជាជនចិន រួមជាមួយនឹងប្រជាជននៃបណ្តាប្រទេសផ្សេងទៀតបានជម្នះការលំបាក​និងបញ្ហាប្រឈមនានា ហើយបង្កើតជាថ្មីម្តងទៀតនូវព្រឹត្តិការណ៍អូឡាំពិកដ៏អធិកអធមមួយលើក​ដែលត្រូវបាន​​កត់ត្រាក្នុងប្រវត្តិសាស្ត្រ និង​បានចែករំលែកភាពរុងរឿងនៃកីឡាអូឡាំពិកជាថ្មីម្តងទៀត។ ទីក្រុងប៉េកាំងបានក្លាយជាទីក្រុងដំបូងបង្អស់​លើ​ពិភពលោក​ដែលបានធ្វើជាម្ចាស់ផ្ទះទាំង​ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវក្តៅនិងរដូវរងា ដែលបានប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាសម្រាប់​សម្រេច​ការស្តារ​ភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ​ ហើយ​វាក៏នាំមកនូវជំនឿចិត្ត​និងក្តីសង្ឃឹមដល់ពិភពលោកដ៏កក្រើករំពើក ព្រមនិង​បញ្ចេញសំឡេងដ៏ខ្លាំងក្លានៃយុគសម័យស្តីពីការ " ឆ្ពោះទៅ​អនាគតជាមួយ​គ្នា​ " ទៅកាន់ពិភពលោក៕