ក្រសួងការបរទេសចិនឆ្លើយតបនឹងការផ្លាស់ប្តូររបស់ស្ថានការណ៍ប្រទេសប៉ាគីស្ថាន៖ នឹងប្រកាន់ខ្ជាប់គោលនយោបាយមេត្រីភាពជាមួយប៉ាគីស្ថានយ៉ាងមុតមាំមិនងាករេ

2022-04-12 16:46:36 |ប្រភព:CRI

   ថ្ងៃទី​១១ ខែ​មេសា លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ ។ មាន​អ្នក​សារព័ត៌មាន​លើកឡើងនូវ​សំណួរអំពី​ការ​ផ្លាស់ប្តូរស្ថានភាពនយោបាយ​នៃ​ប៉ាគីស្ថាន ។

  ទាក់ទិន​នឹង​សំណួរ​នេះ លោក Zhao Lijian បាន​ថ្លែង​ថា ប្រទេ​សចិន​បាន​ចាប់​អារម្មណ៍​​ដល់​ថា ស្ថានការណ៍​នៃ​ប្រទេ​សប៉ាគីស្ថាន​មាន​ការ​ផ្លាស់ប្តូរ ក្នុ​ងនាម​ជា​ប្រទេស​ជិត​ខាង​និង​មិត្តដែកថែប​របស់​ប៉ាគីស្ថាន ប្រទេស​ចិន​សង្ឃឹម​យ៉ាងស្មោះថា គ្រប់បក្ខទាំងអស់របស់​ប៉ាគីស្ថាន​អាច​រក្សាបាននូវ​សាមគី្គភាព រួម​គ្នា​គាំពារស្ថានការណ៍​ស្ថិរភាព​និង​វឌ្ឍនភាពជា​ទូទៅ​របស់​ប្រទេស​ជាតិ ។ លោក Zhao Lijian បាន​គូសបញ្ជាក់ថា មិន​ថា​ស្ថានការណ៍​នយោបាយ​របស់​ប៉ាគីស្ថាន​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ណាក៏ដោយ ក៏​ប្រទេស​ចិន​នឹង​ប្រកាន់ខ្ជាប់​គោលនយោបាយ​មេត្រីភាព​ជា​មួយ​ប៉ាគីស្ថាន​យ៉ាង​មុតមាំមិន​ងាករេ ។ ប្រទេសចិន​ជឿ​ជាក់ថា ការ​ផ្លាស់ប្តូរ​ស្ថានការណ៍នយោបាយ​របស់​ប៉ាគីស្ថាន​នឹង​មិន​ប៉ះពាល់​ដល់​សភាពការណ៍​ទូទៅ​នៃទំនាក់ទំនង​រវាង​ចិន​និង​ប៉ាគីស្ថាន​នោះទេ ៕