អ្នកវិទ្យាសាស្ត្រខេត្តយូណានដែលបានគូរ”ពង្សាវតារ”ផ្សិតថ្លើមគោយូណាន

2022-04-13 17:18:08 |ប្រភព:人民日报

  នៅខេត្តយូណានមានអ្នកវិទ្យាសាស្ត្រមួយរូបបានគូរ”ពង្សាវតារ”ផ្សិតថ្លើមគោយូណាន គាត់ឈ្មោះ វូ កាំង ជាសហការីអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានរុក្ខសាស្ត្រគុនមីញនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន គាត់បានប្រើប្រាស់រយៈពេល ៦ ឆ្នាំគូរ”ពង្សាវតារ”ផ្សិតថ្លើមគោយូណាន ដែលបានក្លាយជាមូលដ្ឋាននៃប្រព័ន្ធស្រាវជ្រាវផ្សិតថ្លើមគោយូណានអន្តរជាតិ ។

  លោក  វូ កាំង បានស្រាវជ្រាវផ្សិតថ្លើមគោយូណានរយៈពេលជាង ១០ ឆ្នាំហើយ ឱ្យតែក្រឡេកមើលបន្តិច លោកនឹងដឹងច្បាស់ពីប្រភេទរបស់ផ្សិតថ្លើមគោយូណាន តើមាន​ជាតិពុលដែរឬទេ ។ ទោះបីបែបនេះក្តី លោក  វូ កាំង ថា ចំពោះវិស័យនេះ គាត់នៅតែមានចំណេះដឹងច្រើនដែលមិនទាន់ច្បាស់ ឲ្យតែស្រឡាញ់ ពិតជា​អាច​រកភាពសប្បាយរីករាយក្នុងនោះ ។ ផ្សិតថ្លើមគោយូណានជាផ្សិតព្រៃដែលអាចបរិភោគបាន ការប្រមូល​ផ្សិតព្រៃជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នករស់នៅតំបន់ភ្នំ ។ ក៏ប៉ុន្តែ ផ្សិតថ្លើមគោយូណានភាគច្រើន​មិន​អាច​ដាំបានដោយមនុស្សនោះទេ។ ពីរបីឆ្នាំកន្លងមកនេះ កិច្ចការស្រាវជ្រាវដែលធ្វើឱ្យលោក វូកាំងមានចាប់អារម្មណ៍គឺ ការស្រាវជ្រាវលើប្រភេទផ្សិតថ្លើមគោយូណានណាមានសក្តានុពលជាងគេសម្រាប់​មនុស្សដាំដុះ ។

  ក្រៅពីផ្សិតថ្លើមគោយូណាន ផ្សិតក្រពះចៀមក៏មិនអាចដាំដុះដោយមនុស្សបាន ប៉ុន្តែ ក្រោមពីការ​ខិតខំ​ប្រឹងប្រែង​របស់ក្រុមលោក វូ កាំង ប្រទេសចិនបានស្ទាត់ជំនាញដោយជោគជ័យ​នូវបច្ចេកវិទ្យានៃការដាំ​ផ្សិត​ក្រពះចៀមយូណានមានទិន្នផលខ្ពស់ និងមានស្ថិរភាព បច្ចេកវិទ្យានេះមិនត្រឹមតែជាបច្ចេកវិទ្យា​ឈាន​មុខគេ​លើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនរស់នៅក្នុងតំបន់ភ្នំនៃមណ្ឌល​ស្វយ័តជនជាតិ​លីស៊ូ នូជាំង និងមណ្ឌលស្វយ័តជនជាតិទីបេត៍ជាដើមក្នុងការបង្កើនប្រាក់ចំណូល ។

  ប្រភព៖កាសែតប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉