ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ចិនបានរួមចំណែកដ៏ធំធេងលើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា

2022-04-15 17:01:10 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា  ប្រទេសចិនជាអ្នករួមចំណែកសំខាន់ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជារហូតទទួលបានជោគជ័យជាបន្តបន្ទាប់ រហូតឈានដល់ការបើកប្រទេសលើគ្រប់វិស័យ និងបើកឱ្យរៀបចំពិធីបុណ្យចូលឆ្នាំឡើងវិញធម្មតា។

  ឯកឧត្តមបណ្ឌិតគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រដសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា   ភាពជោគជ័យលើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា មានកក្តាសំខាន់ៗចំនួន៣ រួមមាន ៖ ភាពច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលសម្រេចចិត្តផ្នែកនយោបាយ ដ៏ត្រឹមត្រូវ លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋទាន់ពេលវេលា។   ការចូលរួមពីប្រជាជនជាមួយរាជរដ្ឋាភិបាល និងការគាំទ្រពីសហគមអន្តរជាតិ ដូចជាប្រទេសចិនជាដើម។

  សំឡេង ៖ « ទី១ ៖ គឺភាពច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលសម្រេចចិត្តផ្នែកនយោបាយដ៏ត្រឹមត្រូវ លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋទាន់ពេលវេលា។  ក្នុងនោះសម្តេចតេជោ ហ៊ុនសែនបានជ្រើសរើសចិនអ្នកផ្គត់ផ្គង់វ៉ាក់សាំងយុទ្ធសាស្រ្តចាប់តាំងពីដើមទីមកម្លេះ។ ចំណុចទី២៖ ការរួមចំណែករបស់ប្រជាជនជាមួយរាជរដ្ឋាភិបាល បើប្រជាពលរដ្ឋមិនចូលរួមនោះទេ ក៏មិនអាចជោគជ័យលើការងារទប់ស្កាត់កូវីដ១៩បានដែរ ។  ចំណុចទី៣ ៖ គឺការរួមពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសចិនដែលបានផ្តល់ជំនួយទាំងវ៉ាក់សាំងការពារកូវីដ-១៩ បរិក្ខាពេទ្យ បច្ចេកទេសផ្សេងៗនិងការបញ្ជូនគ្រូពេទ្យស្ម័គចិត្តមកកម្ពុជា ពោគឺប្រទេសចិនជាផ្នែកមួយ ដ៏សំខាន់បំផុតក្នុងការប្រឆាំងកូវីដ-១៩នេះ។ ក្រៅពីនេះក៏មានដៃគូអន្តរជាតិមួយចំនួនទៀតដែលបានផ្តល់វ៉ាក់សាំង សម្ភារៈផ្សេងៗទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីផងដែរ»។

  មកដល់ពេលនេះ ប្រទេសចិនបានសម្រេចផ្តល់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជាប្រមាណ៥៧លានដូសហើយ ក្នុងនោះមានជំនួយជាង២៨លានដូស និងការបញ្ជាទិញរបស់កម្ពុជា   ពីរដ្ឋាភិបាលចិនមានប្រមាណ២៩លានដូស។  ដោយវ៉ាក់សាំងទាំងអស់នេះ ត្រូវបានបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ និងតំណាក់កាលផ្សេងៗគ្នា។

  គួកត់សម្គាល់ថា ដោយមានការខិតខំគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលនិងការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តដោយស្មោះត្រង់របស់មិត្តចិនធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាបានថយចុះពីតួលេខ៤ខ្ទង់រហូតធ្លាក់មកដល់២ខ្ទង់ ពោលគឺពីមុនមានអ្នកឆ្លងច្រើនជាង១ពាន់នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះ ធ្លាក់ចុះមកត្រឹមតែជាង១០នាក់ប៉ុណ្នោះក្នុងមួយថ្ងៃ។

  ប្រទេសកម្ពុជាត្រូវបានគេវាយតម្លៃថា បានឈលើលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19លឿនជាងគេ នៅលើពិភពលោក   ខណៈ លេខរៀងទី១គឺប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕