ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី យាងនិវត្តន៍មកកាន់មាតុប្រទេស ក្រោយគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

2022-04-15 17:01:50 |ប្រភព:វិទ្យុជាតិកម្ពុជា

  នារសៀលទី១២ ខែមេសា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយគង់ប្រថាប់ ដើម្បីពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន។

  សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ស ខេង ព្រមទាំង ឯកឧត្តម Chang Jian ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ នាចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

  សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានគេដឹងថា តែងតែយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ជាទៀងទាត់ រៀងរាល់៣ខែម្ដង៕ 

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006