ខ្សែភាពយន្តភាគចិនមានប្រជាប្រិយភាពនៅទីផ្សារឯនាយសមុទ្រ

2022-04-15 17:18:24 |ប្រភព:ប្រភព៖ប្រជាជនដេលី

  ពីរបីឆ្នាំកន្លងមកនេះ ខ្សែភាពយន្តភាគចិនមានប្រជាប្រិយភាពនៅទីផ្សារឯនាយសមុទ្រ ។ ខ្សែភាពយន្តភាគ”A Lifelong Journey”ដែលមានប្រជាប្រយិភាពនៅឆ្នាំ ២០២០ នេះត្រូវបានជ្រើសរើសពីDisney ហើយបានបញ្ជាទិញសិទ្ធិចែកចាយផ្តាច់មុខនៅឯនាយសមុទ្រ។  ខ្សែភាពយន្តភាគ”Minning Town” ដែលជាខ្សែភាពយន្តភាគនិយាយអំពីការកាត់បន្ថយភាពក្រីក្រត្រូវបានចាក់បញ្ចាំងនៅប្រទេស និងតំបន់ចំនួនជាង ៥០ ។

  ក្នុងរយៈពេលយ៉ាងយូរមកហើយ រឿងភាគបុរាណចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការចាក់បញ្ចាំងនៅ​ឯនាយសមុទ្រ ពីភាពយន្ត”Betty Sun”ដល់ភាពយន្ត”The longest day in Chang'an” រឿងភាគបុរាណចិនមានប្រជាប្រិយភាពនៅ​ឯនាយសមុទ្រ ។ ប៉ុន្តែ ខ្សែភាពយន្តដែលរៀបរាប់ពីថតភាពសង្គមពិតបានចូលមកប្រកួតយកទីផ្សារ ដោយមានការកើនឡើងបន្ថែមជារៀងរាល់ឆ្នាំ ។ លោក ស៊ូ សៀវ ប្រធានក្រុមហ៊ុន​ខ្សែ​ភាពយន្តនីងមឹងបានបញ្ជាក់ថា តម្លៃលក់ខ្សែភាពយន្តអាចបង្ហាញថាកម្រិតប្រជាប្រិយភាពរបស់ខ្សែភាពយន្តនោះ ។ លោក​បាន​លើក​ឧទាហរណ៍​មួយថា ពីមុន រឿងភាគបុរាណរបស់ប្រទេសចិនមួយតម្លៃជាមធ្យមគឺ៨ម៉ឺនដុល្លារ ចំពោះតម្លៃខ្សែភាពយន្តរៀបរាប់តថភាពសង្គមពិតគឺប្រមាណ៥០០០ ដុល្លារដល់ ៦០០០ដុល្លារក្នុងមួយភាគ ប៉ុន្តែ ពីរបីឆ្នាំនេះ ភាពយន្តរឿងទីក្រុងដែលល្អអាចលក់ ៥ម៉ឺនដុល្លារដល់ ៨ ម៉ឺនដុល្លារមួយភាគ ។

  លោក ស៊ូ សៀវ បានរកឃើញ ក្នុងដំណើរការខ្សែភាពយន្តចិន”ចេញទៅឯនាយសមុទ្រ” អតិថិជនភាគច្រើនជាជនជាតិចិននៅក្រៅប្រទេស ។ ប៉ុន្តែ ពីរបីឆ្នាំនេះ អតិថិជនបរទេសក៏ចូលចិត្តរឿងភាពយន្តចិនផងដែរ ។ ក្រៅពីនេះ ខ្សែភាពយន្តចិនខ្លះត្រូវបានទិញសិទ្ធិថតឡើងវិញពីក្រុមហ៊ុនខ្សែភាពយន្តប្រទេសកូរ៉េខាងត្បូង និងវៀតណាមជាដើម ។

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉