យានអវកាសផ្ទុកមនុស្សShenzhou-១៣របស់ចិនជិតនឹងចាកចេញពីស្ថានីយអវកាស

2022-04-15 17:20:21 |ប្រភព:China News

  តាមដំណឹងពីការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សនៃប្រទេសចិនកាលពីថ្ងៃទី១៤​ខែមេសាបានឱ្យដឹងថា យាន​អវកាសផ្ទុកមនុស្សShenzhou-១៣ បានសម្រេចភារកិច្ចទាំងអស់ ហើយ​នឹង​ចាកចេញពីស្ថានីយអវកាសនា​ពេលដ៏ខ្លី​ខាងមុខនេះ ដើម្បីត្រឡប់ទៅចុះចតនៅទីលានចុះចតតុងហ្វឹងវិញ។ អវកាសយានិកទាំងបីនាក់បានធ្វើការនៅ​ស្ថានីយ​អវកាសរយៈពេល ១៨០ ថ្ងៃ ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់អវកាសយានិកចិនស្នាក់នៅស្ថានីយ​អវកាស​រយៈពេល ៦ ខែ ។

  នៅថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ ២០២១ ​លោក​ Zhai Zhigang ​អ្នកនាង​ Wang Yaping ​និង​លោក​ Ye ​Guangfu​ បាន​ត្រូវយានអវកាសផ្ទុកមនុស្សShenzhou-១៣ដឹកជញ្ជូនចូលក្នុងលំហ ។ ក្នុងរយៈពេល ១៣​ ឆ្នាំក្រោយ លោក​ Zhai Zhigangចូលក្នុងកាន់លំហម្តងទៀត ។  លោក​ Zhai Zhigangជា”មនុស្សទី១ ដើរក្នុងលំហ” គាត់បានធ្វើដំណើរនៅក្រៅស្ថានីយអវកាសពីរដង បានក្លាយជាអវកាសយានិកចិនធ្វើដំណើរនៅក្រៅស្ថានីយអវកាសច្រើនជាងគេ ។

  លោកស្រី Wang Yaping ក៏ជា​អវកាសយានិក​ចិនបំពេញ​បេសកកម្ម​ជា​លើក​ទី​ពីរដែរ ហើយលោកស្រីមាន​រយៈ​ពេល​ស្ថិត​ក្នុងលំហយូរ​បំផុត ។ ក្រៅពីនេះ លោកស្រី Wang Yaping ក៏ជាអវកាសយានិកស្ត្រីចិនទី១ដែលបានទៅកាន់លំហ និងស្ថានីយអវកាសពីរដង ហើយបានបោះ​ជំហាន​ដំបូង​ក្នុង​ការ​ដើរ​ក្នុងលំហ​សម្រាប់ស្រ្តីចិន ។

  លោក​ Ye ​Guangfu មានអាយុក្មេងជាងគេក្នុងចំណោមអវកាសយានិកចិនទាំងបីនាក់ ចំពោះលោក​ Ye ​Guangfu ការចូលទៅកាន់លំហលើកទី១ បានប្រឈមមុខនឹងការប្រកួតប្រជែងក៏ដូចជាការស្នាក់នៅក្នុងលំហរយៈពេលយូរ និងការ​អនុវត្តកិច្ចការធ្វើដំណើរនៅក្រៅស្ថានីយអវកាសមួយដង ប៉ុន្តែ លោក​ Ye ​Guangfu បានសម្រេចការងារយ៉ាងល្អប្រសើរ ។ ក្នុងកិច្ចការចេញដំណើរនៅក្រៅស្ថានីយអវកាស លោក​ Ye ​Guangfu ​បានបញ្ចប់ការពិសោធន៍ថ្មី "ការដឹក​ជញ្ជូន​ដោយមនុស្ស" ជាមួយ ​លោក​ Zhai Zhigang នៅក្រៅស្ថានីយអវកាស។

  ការស្នាក់នៅក្នុងស្ថានីយអវកាសរយៈពេល ៦ ខែ លើកដំបូងនេះ អវកាសយានិកទាំងបីនាក់បានបញ្ចប់កិច្ចការធ្វើដំណើរនៅក្រៅស្ថានីយអវកាសពីរដង និងការបង្រៀនក្នុងលំហ ហើយបានសម្រេចសកម្មភាព”ការសន្ទនាក្នុងស្ថានីយអវកាស”ជាដើមក្នុងការទាក់ទងជាមួយយុវជនចិន និងបរទេស ។

  ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អវកាសយានិកទាំងបីនាក់បានបិទពាក្យ”福” និងពាក្យទំនឹម ហើយព្យួរចង្កៀង “ផ្ទះស្ថានីយអវកាស”បានត្រូវតុបតែងប្រកបដោយភាពសប្បាយរីករាយ ។ ក្រៅពីនេះ “ហាង​កាត់​សក់ក្នុងលំហ”បន្តធ្វើអាជីវកម្ម អវកាសយានិកទាំងបីនាក់ក្លាយជា”ជាងកាត់សក់” ពួកគេកាត់សក់ឲ្យគ្នាទៅវិញទៅមក ។

  នាយប់ឆ្លងឆ្នាំថ្មីតាមច័ន្ទគតិ អវកាសយានិកទាំងបីនាក់មិនគ្រាន់តែបានបរិភោគនំគាវប៉ុណ្ណោះទេ ថែមទាំងបានមើលកម្មវិធីរាត្រីសមោសរតាមរយៈការLive អវកាសយានិកទាំងបីនាក់បានកាន់យកពាក្យ”福” និងពាក្យទំនឹមជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិចិនទាំងអស់ ។

  ប្រភព៖China News