លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតជូនចំពោះលោកDurterប្រធានាធិបតីហ្វីលីពីនដើម្បីសម្តែងការសួរសុខទុក្ខចំពោះហ្វីលីពិនដែលរងគ្រោះដោយសារព្យុះទីហ្វុង

2022-04-18 17:46:35 |ប្រភព:CRI

  ថ្ងៃទី​១៧ ខែមេសា ​លោក​Xi ​Jinpingប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើសារ​លិខិត​ជូន​​ចំពោះ​លោក​Durter​ប្រធានាធិបតី​ហ្វីលីពីន​ដើម្បី​សម្តែង​ការ​សួរ​សុខទុក្ខ​ចំពោះ​​​ហ្វីលីពីន​ដែល​រងគ្រោះ​ដោយសារ​ព្យុះទីហ្វុង​។​

  លោក​Xi ​Jinpingបាន​លើកឡើងថា​ ខ្ញុំមាន​ការ​​ភ្ញាក់​ផ្អើល​ដោយ​ទទួល​​ដំណឹងថា​ ​ហ្វីលីពិន​រងគ្រោះ​ដោយសារ​ព្យុះ​ទីហ្វុង​ ​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​និង​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​​ច្រើន​និង​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​​ ខ្ញុំ​សូម​តាង​នាម​​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ ​និង​​ក្នុង​នាម​​ខ្លួន​ខ្ញុំ​ផ្ទាល់​​ ​សូម​សម្តែង​​មរណទុក្ខយ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​​របស់​អ្នក​រងគ្រោះ​និង​សម្តែង​ការ​សួរ​សុខ​ទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​អ្នក​​រង​របួស​។​ភាគី​ចិន​នឹង​​ផ្តល់​ជំនួយ​ដល់​ភាគី​ហ្វីលីពីន​ទៅតាម​លទ្ធភាព​ ​ជឿជាក់​ថា​ ​ក្រោម​ការ​ដឹកនាំ​របស់​លោក​Durter​និង​រដ្ឋាភិបាល​ហ្វីលីពីន​ ​ប្រជាជន​នៅ​តំបន់​រងគ្រោះ​មុខ​ជា​នឹង​អាច​យក​ឈ្នះ​លើ​គ្រោះ​មហន្តរាយ​ ​និង​កសាង​ទីលំនៅ​​ឡើង​វិញ​ជា​មិន​ខាន​៕