បុគ្គលិកការងារប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងទីក្រុងសៀងហៃគេងលើកៅអីក្រោយរថយន្តរយៈពេល ១៤ ថ្ងៃ

2022-04-19 17:49:34 |ប្រភព:人民日报

  ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ទីក្រុងសៀងហៃ ក្រុមការងារមួយក្រុមត្រូវបានបញ្ជូនទៅកាន់ជួរមុខ ដើម្បីដោះស្រាយតម្រូវការជីវភាពបន្ទាន់របស់ប្រជាពលរដ្ឋចំនួន ២៥ លាននាក់ ដែលទទួលបន្ទុកធ្វើកិច្ចការបន្ទាន់ និងមានគ្រោះថ្នាក់ ។ ពួកគេគឺជាលេខាបក្សរបស់ភូមិ និងសហគមន៍ ដែលខិតខំធ្វើការក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

  លោកស្រី ជូ ស៊ីភីង ជាលេខាបក្សនៃសហគមន៍មីងទូ​ លោកស្រីបានធ្វើការមួយខែកន្លះហើយ លោកស្រីជាលេខាបក្សសហគមន៍មួយរូបដំបូងគេនៅទីក្រុងសៀងហៃ ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

  នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ម៉ោង ៩ យប់ ដោយសារគេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមួយករណីក្នុងសហគមន៍មីងទូ​  សហគមន៍មីងទូ​អនុវត្តការគ្រប់គ្រងបិទខ្ទប់ ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក ប្រជាពលរដ្ឋចំនួន ១៥០០ នាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងផ្ទះ ។

ដើម្បីដឹងច្បាស់ និងធ្វើរបាយការណ៍អំពីព័ត៌មាននៃមនុស្សរស់នៅក្នុងសហគមន៍ លោកស្រី ជូ ស៊ីភីងដឹកនាំអនុវត្តវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ ក្នុងរយៈពេល ១៤ ថ្ងៃ បុគ្គលិកការងារទាំងអស់បានឈប់សម្រាកនៅបន្ទប់សាធារណៈមិនសូវធំ លោកស្រី ជូ ស៊ីភីងយកកៅអីក្រោយរថយន្តជាគ្រែ និងគេងនៅក្នុងរថយន្តរយៈពេល ១៤​ ថ្ងៃ ។

  នៅពាក់កណ្តាលខែមីនា សហគមន៍មីងទូបានដកចេញពីការបិទខ្ទប់ ប៉ុន្តែ​ សហគមន៍ចាស់មួយទៀតបានរកអ្នកជំងឺកូវីដ-១៩ថ្មី លោកស្រី ជូ ស៊ីភីងបានធ្វើការឥតឈប់ឈររហូតដល់សព្វថ្ងៃនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជំងឺកូវីដ-១៩ ។

  លោកស្រី ជូ ស៊ីភីងដែលមានអាយុជាង ៥០ ឆ្នាំ បន្តធ្វើការរយៈពេល ៤៧ ថ្ងៃ សំឡេងរបស់គាត់ស្អក ប៉ុន្តែ គាត់នៅតែរៀបចំការធ្វើតេស្តរកជំងឺកូវីដ១៩ ព្រមទាំងជួយប្រជាពលរដ្ឋចែកចាយថ្នាំ និងសម្របសម្រួលរបស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ។ លោកស្រីបានរៀបរាប់ថា “អ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត គឺមានយុវជនជាច្រើនមកធ្វើការស្ម័គ្រចិត្ត ក្នុងសហគមន៍ទាំងពីរនេះមានពលរដ្ឋចំនួនជាង ៥០០០នាក់ មានអ្នកស្ម័គ្រចិត្តចំនួន ១៣០ នាក់ ។ អ្នកស្ម័គ្រចិត្ត​បានជួយ​យើង​ដោះស្រាយការងារពិបាកច្រើនណាស់​។”

  ពេលជួបប្រទះការលំបាក ពលរដ្ឋជាច្រើននឹងរកលោកស្រី ជូ ស៊ីភីង ក្នុងពេញមួយថ្ងៃ ក្រៅពីពេលយប់ជ្រៅ គាត់ត្រូវទទួលទូរស័ព្ទជាបន្តបន្ទាប់ ។ លោកស្រីបានរៀបរាប់ថា “ក្តីសង្ឃឹមរបស់ពលរដ្ឋចំពោះយើង យើងត្រូវខិតខំប្រឹងប្រែងជួយដោះស្រាយបញ្ហារហូតដល់ជោគជ័យ ។”

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉