តបតាមការអញ្ជើញ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ីតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅថ្ងៃទី ២១ ខែមេសានេះ។ មេដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ រួមមាន ប្រធានាធិបតីនៃប្រទេសអ៊ីស្រាអែល ម៉ុងហ្គោលី នេប៉ាល់ និងហ្វីលីពីន នាយករដ្ឋមន្ត្រីនៃប្រទេសកាហ្សាក់ស្ថាននិងឡាវ និងអគ្គនាយកនៃអង្គការរូបិយវត្ថុអន្តរជាតិជាដើមនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកនេះតាមប្រព័ន្ធវីដេអូតាមការអញ្ជើញ៕