ការចាប់យកលំហអាកាសដ៏ធំមហិមាដែលកាន់តែមានទំនុកចិត្ត

2022-04-20 15:44:17 |ប្រភព:xinhua

  នាព្រឹក ថ្ងៃទី១៦ ​ខែមេសា​ ឆ្នាំ២០២២ ម៉ោងទីក្រុងប៉េកាំង ​ក្រុមអវកាសយានិកលោក​ Zhai Zhigang ​អ្នកនាង​ Wang​ Yaping ​និង ​លោក​ Ye ​Guangfu នៃយានអវកាស​Shenzhou-១៣ ដែលត្រូវបានគេហៅថាក្រុម ”អារម្មណ៍ល្អ” បានបញ្ចប់ការងារក្នុងលំហ និងវិញត្រឡប់មកផែនដីវិញ ដោយបានរស់នៅ និងបំពេញការងារក្នុងស្ថានីយអវកាសរយៈពេល ៦ ខែ ។

  ដំណើរក្នុងលំហរយៈពេល ១៨៣ ថ្ងៃនេះ អវកាសយានិកបានបញ្ចប់ការពិសោធន៍វិទ្យាសាស្ត្រអវកាស និងការផ្ទៀងផ្ទាត់បច្ចេកទេសជាច្រើន ពីការធ្វើដំណើរនៅក្រៅស្ថានីយអវកាសដល់ការសម្រេចបានយាន​អវកាសដឹកជញ្ជូនទំនិញនិងស្ថានីយអវកាសភ្ជាប់គ្នាដោយប្រើប្រាស់ការបញ្ជាពីចម្ងាយ ។ ពី​ការ​ដើរ​ក្នុងលំហ​សម្រាប់ស្រ្តីចិនលើកដំបូងដល់​កំណត់​ត្រាយូរបំផុតដែលអវកាសយានិកទាំងបីនាក់ស្នាក់នៅក្នុងលំហ ។  ការសាងសង់ស្ថានីយអវកាសរបស់ប្រទេសចិនកំពុងដំណើរការតាមគម្រោងនៅ​ក្នុង​លំដាប់កិច្ចការរបស់យានអវកាស​Shenzhou-១៣។ កិច្ចការលើកនេះទទួល​ជោគជ័យពេញលេញ ដែលជាសញ្ញាបង្ហាញថាបច្ចេកវិទ្យានៃការសាងសង់ស្ថានីយអវកាសត្រូវបានផ្ទៀងផ្ទាត់យ៉ាងពេញលេញ មន្ទីរពិសោធន៍អវកាសជាតិ ដែលបានឃើញគំរូដើមនោះនឹងបញ្ចប់ការសាងសង់ជាផ្លូវការ ។

  អវកាសយានិកចិនបង្ហាញ ”អារម្មណ៍ល្អ” នៅក្នុងលំហដ៏ធំទូលាយដែលបានមកពីការច្នៃប្រឌិតថ្មីនៃទំនុកចិត្ត​របស់​អវកាសយានិកចិន និងច្នៃប្រឌិតនៃបច្ចេកវិទ្យាអវកាស។ អវកាសយានិកចិនស្លៀកពាក់ឈុតលំហអាកាសនៅក្រៅស្ថានីយអវកាស ដែលច្នៃប្រឌិតដោយប្រទេសចិន បង្ហាញពីចំណាប់អារម្មណ៍នឹងធឹង” ខ្ញុំបាននៅក្រៅស្ថានីយអវកាសហើយ មានអារម្មណ៍ល្អប្រសើរ ” ។ បច្ចេកទេស ៥G ក្នុងលំហបានគាំទ្រអវកាសយានិកចិន​ចែករំលែកទេសភាព​ដ៏​ស្រស់ស្អាត​នៃលំហក្នុងរយៈកម្ពស់ ៤០០ គីឡូម៉ែត្រ ហើយការបង្រៀនក្នុងលំហដំណើរការយ៉ាងរលូន ។ ពីមុន សម្ភារៈបានត្រូវដឹកជញ្ជូនដោយយានអវកាសសម្រាប់អវកាសយានិកចិនស្នាក់នៅ សព្វថ្ងៃ មានយានអវកាសដឹកទំនិញពិសេសដឹកទំនិញសម្ភារៈឱ្យអវកាសយានិកចិន ការច្នៃប្រឌិតដោយឯករាជ្យជំរុញការអភិវឌ្ឍនៃបច្ចេកវិទ្យាលំហ និងបន្តពង្រឹងសមត្ថភាពរបស់ប្រជាជនចិនក្នុងការចូលចេញទៅកាន់លំហអាកាស ។

  ប្រភព៖ប្រជាជនដេលី

 

  អ្នកបកប្រែ៖刘蓉