តួអក្សរចិនដែលមានប្រវត្តិសាស្រ្ត ៥០០០ ឆ្នាំ មានប្រជាប្រិយភាពពេញពិភពលោក! ក្នុងទិវាភាសាចិនអន្តរជាតិ សូមអញ្ជើញលោកអ្នកមកស្វែងយល់ទាំងអស់គ្នា

2022-04-21 17:45:17 |ប្រភព:央视新闻

  ថ្ងៃនេះ (ថ្ងៃទី២០ ខែមេសា )ជាខួបទី ១៣ នៃទិវាភាសាចិនអង្គការសហប្រជាជាតិ និងជាថ្ងៃខួបទី ៣ នៃទិវាភាសាចិនអន្តរជាតិ​ ។ ប្រធានបទរបស់ទិវាភាសាចិនឆ្នាំនេះគឺ”ភាសាចិន បង្កើតអនាគតថ្មីជាមួយគ្នា”។ សព្វថ្ងៃ មានស្ថានប័នចំនួន ៣១២ ក្នុងប្រទេស និងតំបន់ចំនួន ១០១ បានចូលរួមក្នុងសកម្មភាពដែលពាក់ព័ន្ធនឹងទិវាភាសាចិន ។

  សកម្មភាពដែលពាក់ព័ន្ធនឹងទិវាភាសាចិនឆ្នាំនេះរៀបចំតាមបណ្តាញ”អ៊ីនធើណែត និងសកម្មភាពនៅកន្លែងផ្ទាល់” រួមមាន ការប្រលងនិយាយភាសាចិន ការនិទានរឿងតួអក្សរចិន ការអានអត្ថបទបុរាណចិន ការច្រៀងចម្រៀងចិន ការមើលការតាំងពិព័រណ៍រចនាតួអក្សរចិន ការស្តាប់ការប្រគុំតន្ត្រីភាសាចិន និងសិល្បៈក្បាច់គុនចិនជាដើម ។

  អង្គការសហប្រជាជាតិបានបង្កើតទិវាភាសាចិននៅឆ្នាំ ២០១០ ដើម្បីអបអរសាទការប្រើប្រាស់ពហុភាសា និងការធ្វើពិពិធកម្មវប្បធម៌ ហើយបានជំរុញការប្រើប្រាស់ស្មើៗគ្នានៃភាសាផ្លូវការទាំង៦របស់អង្គការសហប្រជាជាតិរួមមាន ភាសាអារ៉ាប់ ភាសាចិន ភាសាអង់គ្លេស ភាសាបារាំង ភាសារុស្ស៊ី និងភាសាអេស្ប៉ាញ ។

  ហេតុផលដែលអង្គការសហប្រជាជាតិបានបង្កើតទិវាភាសាចិននៅថ្ងៃទី ១៩ ខែមេសា គឺមានរឿងព្រេងនិទានថា ឆាងជឹដែលជាបុព្វបុរសបង្កើតភាសាចិននៅរដូវកាល កូយូ ក្នុងរដូវកាលទាំង ២៤ របស់ប្រទេសចិន ។ ថ្ងៃទី ១៩ ខែមេសាគឺរំលឹកដល់ការចូលរួមចំណែកដែលឆាងជឹបង្កើតភាសាចិន ។

  តាម​ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួង​អប់រំ​ចិនថា គិតត្រឹមដល់ចុងឆ្នាំ ២០២១ មានប្រទេសចំនួន ១៨០ បានមានគម្រោងបង្រៀនភាសាចិន ប្រទេសចំនួន ៧៦ បានរួមបញ្ចូលភាសាចិនក្នុងប្រព័ន្ធអប់រំជាតិរបស់ពួកគេដោយមានចេញជាបញ្ញត្តិពាក់ព័ន្ធ និងមានសាកលវិទ្យាល័យចំនួនជាង ៤០០០ បានបង្កើតផ្នែកភាសាចិន មុខវិជ្ជាភាសាចិន និងមេរៀនភាសាចិន ហើយមានសាលាបឋមសិក្សា និងអនុវិទ្យាល័យ សាលាភាសាចិន គ្រឹះស្ថានបណ្តុះបណ្តាលចំនួនជាង ៧៥០០០  ដែលផ្តល់វគ្គសិក្សាភាសាចិន ។​ ក្រៅពីនេះ តាម​ស្ថិតិ​មិនពេញលេញ សព្វថ្ងៃ មានមនុស្សចំនួនលើសពី ២៥ លាននាក់កំពុងសិក្សាភាសាចិន។

  ចាប់ពីឆ្នាំ ២០២១ ភាសាចិនបានក្លាយជាភាសាផ្លូវការរបស់អង្គការទេសចរណ៍ពិភពលោក​នៃអង្គការសហ​ប្រជាជាតិ។ ឥទ្ធិពលភាសាចិនក្នុងអន្តរជាតិកំពុងកើនឡើងឥតឈប់ឈរ ហើយតួអក្សរចិនក៏មានប្រជាប្រិយភាពពេញពិភពលោកផងដែរ !

  ប្រភព៖CCTV 

  អ្នកបកប្រែ៖刘蓉