ក្នុងត្រីមាសទីមួយRCEPចាប់មានសុពលភាពដែលបានផ្តល់ផលប្រយោជន៍ជាបន្តបន្ទាប់

2022-04-22 16:38:06 |ប្រភព:xinhua

  តាំងពីRCEPចាប់មានសុពលភាពនៅដើមឆ្នាំ២០២២នេះ បានផ្តល់ផលប្រយោជន៍លើវិស័តពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលបាននាំយកផលប្រយោជន៍ជាក់ស្តែងដល់ក្រុមហ៊ុន និងអតិថិជន  ។

  ក្នុងត្រីមាសទីមួយឆ្នាំ ២០២២​ នេះ តម្លៃសរុបនៃការនាំចូល និងនាំចេញរបស់ចិនទៅកាន់ប្រទេសសមាជិក RCEP ទាំង ១៤ មាន 2.86 ទ្រីលានយ័ន កើនឡើង ៦.៩% ធៀបនឹងឆ្នាំមុន ដែលស្មើនឹង ៣០.៤% នៃតម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិនក្នុងអំឡុងពេលដូចគ្នានេះ។

  ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានបញ្ជាក់ថា ក្រោមបរិបទនៃការកើនឡើងនៃភាពមិនប្រាកដប្រជាលើពិភពលោក ពហុភាគីនិយមគ្មានការវិវត្តទៅមុខ ការកើនឡើងនៃគោលនយោបាយគាំពារនិយមនៅក្នុងប្រទេសមួយចំនួន ហើយស្ថានភាពថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ RCEP មិនត្រឹមតែផ្តល់កម្លាំងជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កន្លែងសម្រាប់កិច្ចសហការគោលនយោបាយក្នុងចំណោមប្រទេសចូលរួមពាក់ព័ន្ធផងដែរ។

   RCEPក៏ផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ផ្តល់កម្លាំងដល់សេដ្ឋកិច្ចដែលផ្តោតលើការនាំចេញ ។ លោក ចាំង វី អ្នកគ្រប់គ្រងទូទៅរបស់សាខាក្រុមហ៊ុនកម្ពុជានៃZTOអន្តរជាតិ បានរៀបរាប់ថា វិស័យឧស្សាហកម្មនៅកម្ពុជាមានលក្ខណៈអន់ថយ ហើយរបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបាននាំចូល ។ RCEPធ្វើឲ្យតម្លៃទំនិញនៅកម្ពុជាធ្លាក់ចុះ ប្រជាជនខ្មែរអាចជ្រើសរសើផលិតផលចិនដែលមានតម្លៃទាបបាន ។

  សព្វថ្ងៃ RCEP មានប្រសិទ្ធភាពចំពោះប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបូរី ថៃ វៀតណាម ចិន ជប៉ុន នូវែលហ្សេឡង់ អូស្ត្រាលី កូរ៉េខាងត្បូង និងម៉ាឡេស៊ី។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉